បងប្រុសសម្តេចតេជោចូលកាន់តំណងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនផ្លូវការ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បងប្រុសបង្កើតសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកហ៊ុន សានបានចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវការហើយ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គុណបំណាច់របស់លោកហ៊ុន សាន ដែលបានខិតខំប្រឹងប្រែង បម្រើការជូនក្រសួងសាធារណការ និងដឹកជញ្ជូន អស់រយៈពេលជាយូរកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាផលប្រយោជន៍ ដល់ក្រសួង និងប្រទេសជាតិទាំងមូល។

បន្ទាប់ពីបានអាន និងប្រគល់ព្រះរាជក្រឹត្យជូនលោក ហ៊ុន សាន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ លោកទេសមន្ត្រី បានជូនកន្ត្រកផ្កា និងបានថ្លែងជូនពរសព្ទសាធុកាពរ ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ សូមឱ្យមានសុខភាពមាំមួន អាយុយឺនយូរជាម្លប់ដល់កូនចៅ គ្រួសារ និងមន្ត្រីក្រោមឱវាទ និងប្រកបដោយសេចក្តីសុខសេចក្តីចម្រើន។

លោកហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងឯកឧត្តមបានបម្រើការជាទីប្រឹក្សារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើរដ្ឋលេខាធិការ។

ដោយយល់ឃើញពីការខិតខំប្រឹង ប្រែងរបស់លោក លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានដាក់សំណើដ៏ខ្ពង់ខ្ពស់គោរពជូនសម្ដេច តេជោនាយករដ្ឋមន្ត្រីស្នើសុំតែងតាំងលោកហ៊ុន សាន ជារដ្ឋលេខាធិការរបស់ក្រសួង ដើម្បីតបស្នង នឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនក្រសួង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here