សហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់ថវិកា៤៥០លានដុល្លារបន្ថែម ទៅឱ្យអ៊ុយក្រែន

ដោយ: លាងហួរ

អាមេរិក: ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្ប តិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ ផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែននូវទឹកប្រាក់ចំនួន៤៥០លានដុល្លារបន្ថែមទៀត រួមទាំងប្រព័ន្ធរ៉ុក្កែតទំនើបចំនួនបួនបន្ថែមទៀត។

ក្នុងចំណោមជំនួយដែលក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជូនទីក្រុងគៀវ ក្នុងកញ្ចប់សព្វាវុធចុងក្រោយបង្អស់ មានប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ចំនួន៤ នាវាល្បាតចំនួន១៨ គ្រឿងសម្រាប់ឃ្លាំមើលឆ្នេរសមុទ្រ និងទន្លេ គ្រាប់រំសេវជាច្រើនទៀត ព្រមទាំងអាវុធធុនតូចដូចជាគ្រាប់បែកដៃ និងកាំភ្លើងយន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ចប់ជំនួយនេះ នឹងត្រូវបាននាំចេញពីស្តុក ដែលមានស្រាប់របស់មន្ទីរបញ្ចកោណ ដែលជាលើកទី១៣ដែលរដ្ឋបាលអាមេរិក បានផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងបន្តជាមួយប្រទេសរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ របស់មន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយ ផ្នែកសន្តិសុខចំនួនប្រមាណ៦,៨ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមឡើងកាន់អំណាចរបស់ប្រធានាធិបតីចូបៃដិន រួមទាំងប្រមាណ៦,១ពាន់លានដុល្លារ ចាប់តាំង ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here