កូរ៉េខាងត្បូងគ្រោងនឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីនៅដំណាច់ ឆ្នាំ២០២២នេះ

ដោយ: លាងហួរ

កូរ៉េ: យោងតាមទិន្នន័យគយចុងក្រោយបង្អស់បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានកាត់បន្ថយការនាំចូលប្រេងឆៅ ពីប្រទេសរុស្ស៊ីក្នុងខែឧសភា ដែលជាសញ្ញាយ៉ាងច្បាស់បង្ហាញថា កូរ៉េខាងត្បូងដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតទីបីរបស់អាស៊ី កំពុងឈានទៅបញ្ឈប់ការទិញប្រេងពីរុស្ស៊ីទាំងស្រុងមុនដំណាច់ឆ្នាំ២០២២នេះ។

ប្រទេសកូរ៉េខាងត្បូង បាននាំចូលប្រេងត្រឹមតែ៦៩៥.៨៥៩បារ៉ែល ពីប្រទេសរុស្ស៊ី ក្នុងខែឧសភា ពោលគឺធ្លាក់ចុះ៨៤,៣%ពី ៤,៤៤លានបារ៉ែលដែលនាំចូលពីប្រទេសផលិតប្រេង មិនមែនអង្គការOPEC កាលពីឆ្នាំមុននេះ ។នេះបើយោងតាមទិន្នន័យពីសេវាគយកូរ៉េ ចេញផ្សាយនៅថ្ងៃទី២០ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាការផ្គត់ផ្គង់ប្រេងឆៅរបស់រុស្ស៊ី មួយចំនួនទាក់ទងនឹងកិច្ចសន្យារយៈពេលត្រីមាស និងពាក់កណ្តាលឆ្នាំក៏ដោយ កូរ៉េខាងត្បូងនឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ីជាយថាហេតុ។

ដោយសារការថយចុះយ៉ាងខ្លាំង នៃការទិញប្រេងឆៅពីរុស្ស៊ី ការនាំចូលប្រេងឆៅសរុបរបស់កូរ៉េខាងត្បូង នៅក្នុងខែឧសភាបានធ្លាក់ចុះ១,៨%ពីមួយឆ្នាំ ទៅមួយឆ្នាំមកត្រឹម៧៩,៥១លានបារ៉ែលក្នុងមួយថ្ងៃ។

ទិន្នន័យគយបានបង្ហាញថា ក្នុងខែមករា ដល់ខែឧសភា ការនាំចូលប្រេងឆៅរបស់កូរ៉េខាងត្បូង បានកើនឡើង៩,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួន៤២៥,០៣លានបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here