ធនាគារជីប ម៉ុងបង្កើនទុនរបស់ខ្លួនរហូតដល់១៣៥លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារ ជីប ម៉ុង បានបន្ថែមដើមទុនចុះបញ្ជីរបស់ខ្លួននៅធនាគារជាតិចំនួន២០លានដុល្លារអាមេរិក ដែលធ្វើឲ្យចំនួនទុនចុះបញ្ជីកើនដល់ ១៣៥លានដុល្លារអាមេរិក។

ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាទំនុកចិត្តរបស់អតិថិជន ដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត និងគោរព១០០ភាគរយ តាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជីបន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញ ពីកិច្ចប្រឹងប្រែងដែលយើងសាងឡើងដើម្បីផ្ដល់ទំនុកចិត្ត ដ៏កក់ក្ដៅជូនដល់អតិថិជន។ លោកបន្តថា អស់រយៈពេលជាង៤ឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួន ជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារ ដែលមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។

បង្កើតឡើងនៅឆ្នាំ២០១៩ ធនាគារជីប ម៉ុង គឺជាផ្នែកមួយនៃអាជីវកម្មរបស់ ជីប ម៉ុងគ្រុប។

បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ ក្នុងរាជធានីភ្នំពេញ និងខេត្តដូចជាកំពង់ចាម បាត់ដំបង និងសៀមរាប សរុបមានចំនួន១៣សាខាធនាគារ និង២សាខាផ្សេងទៀត នឹងមានវត្តមាននៅចុងឆ្នាំនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here