រដ្ឋាភិបាលថៃបញ្ចេញថវិកាជាង២ពាន់លានដុល្លារ នៅដំណាច់ខែមិថុនា ដើម្បីទប់ទល់កំណើនតម្លៃប្រេងឥន្ធនៈ

ដោយ៖ លាងហួរ

ប្រទេសថៃ៖ មូលនិធិប្រេងឥន្ធនៈរបស់រដ្ឋាភិបាលថៃអាចនឹងឈានដល់១០០ពាន់លានបាត(ប្រហែលជាង២ពាន់លានដុល្លារអាមេរិក)នៅចុងខែមិថុនានេះ ខណៈតម្លៃប្រេងឥន្ធនៈលើពិភពលោកកើនឡើងខ្ពស់ខ្លាំង ដោយសារវិបត្តិថាមពល។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nations នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

ការឧបត្ថម្ភមូលនិធិជំនួយរបស់រដ្ឋាភិបាលលើប្រេងឥន្ធនៈបច្ចុប្បន្នមានចំនួន៩១,០៨ពាន់លានបាត (ជាង២ពាន់លានដុល្លារ) ដោយខ្វះខាតប្រមាណ៥៤,៥៧ពាន់លានបាត(ជាង១ពាន់លានដុល្លារ)នៅក្នុងគណនីប្រេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងថាមពលបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានឧបត្ថម្ភធនមូលនិធិជំនួយ១០,៣៤បាត (ប្រមាណ០,២៩ដុល្លារ) ក្នុងមួយលីត្រលើប្រេងម៉ាស៊ូត និង៣៦,៥១ពាន់លានបាត (ជាង១ពាន់លានដុល្លារ) ក្នុងបញ្ជីLPG និងឧបត្ថម្ភធនជំនួយលើតម្លៃឧស្ម័ន១៣,៨៦បាត(០,៣៩ដុល្លារ)ក្នុងមួយគីឡូក្រាម។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងបន្តកើនឡើងនៅទូទាំងពិភពលោក ដោយប្រេងឆៅ West Texas ឡើងដល់១១៥ដុល្លារក្នុងមួយបារ៉ែល ប្រេងឆៅ Brent មានតម្លៃ១១៨ដុល្លារក្នុងមួយបារ៉ែលចំណែកប្រេងbenzeneឡើងដល់១៥៧ដុល្លារ និងប្រេងម៉ាស៊ូតតម្លៃ១៧២ដុល្លារក្នុងមួយបារ៉ែល។

តាមប្រភពមួយនេះឱ្យដឹងថា កំណើនតម្លៃខ្ពស់នេះនឹងជំរុញឱនភាពមូលនិធិប្រេងឡើងដល់១០០ពាន់លានបាត ក្នុងពេលឆាប់ៗនេះ។

ក្រសួងថាមពលប្រទេសថៃ បានប៉ាន់ប្រមាណថា មូលនិធិនេះកំពុងចំណាយ៥,៤២ពាន់លានបាត(ជាង១៥៣លានដុល្លារ)ក្នុងមួយសប្តាហ៍ លើការឧបត្ថម្ភធនជំនួយ រហូតដល់៧៥លានលីត្រ ជារៀងរាល់ថ្ងៃ និង៦០០លានបាត (ជាង១៧លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ លើការឧបត្ថម្ភធនជំនួយលើLPG។

ការដាក់ទណ្ឌកម្មលើប្រេងពីប្រទេសរុស្ស៊ី អសមត្ថភាពរបស់អង្គការOPEC+ក្នុងការជំរុញផលិតកម្មរបស់ខ្លួន និងការធ្លាក់ចុះទិន្នផលប្រេងរបស់ប្រទេសលីប៊ី ដោយសារវិបត្តិនយោបាយ សុទ្ធតែរួមចំណែកដល់ការជំរុញតម្លៃប្រេងពិភពលោក។

អ្នកវិភាគជឿជាក់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាន នោះតម្រូវការប្រេងពិភពលោកក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ នឹងលើសពីការផ្គត់ផ្គង់១,៥លានបារ៉ែល ជារៀងរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here