កម្ពុជាព្យាករណ៍អតិផរណាកើនឡើងក្នុងរង្វង់៥ភាគរយក្នុងឆ្នាំ២០២២ហើយធ្លាក់មកវិញដល់២,៥% នៅឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណាអាចកើនឡើងក្នុងរង្វង់៥ភាគរយ ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបញ្ជាក់ថា អតិផរណានឹងថមថយមកវិញនៅរង្វង់២,៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុកនូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀតក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។

ចំណែកអត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

រាជរដ្ឋាភិបាលបានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹង កើនឡើងក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេចបានក្នុងរង្វង់ ៦.៦%៕

LEAVE A REPLY

Please enter your comment!
Please enter your name here