ប្រាក់យ៉េននិងអត្រាការប្រាក់lលើប័ណ្ណបំណុលជប៉ុនបានធ្លាក់ចុះ

ដោយ: លាងហួរ

ជប៉ុន: ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះ ខណៈដែលអត្រាការប្រាក់លើប័ណ្ណបំណុលរដ្ឋាភិបាល រយៈពេល១០ឆ្នាំបានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ក្រោយពីធនាគារកណ្តាលជប៉ុន(BOJ)បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការរក្សាគោលនយោបាយរូបិយវត្ថុឱ្យនៅកម្រិតទាបបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរក្សាអត្រាការប្រាក់ឱ្យនៅទាប របស់ធនាគារកណ្តាលជប៉ុន នឹងធ្វើឱ្យទីផ្សារពិភពមានភាពធូរស្រាល ខណៈដែលធនគារកណ្តាលអាមេរិកនិងស្វីសបានដំឡើងការប្រាក់ខ្ពស់បំផុត។

ធនាគារកណ្តាលជប៉ុន(BOJ)បានឱ្យដឹងថា ខ្លួននឹងលក់ប័ណ្ណបំណុលរយៈពេល១០ឆ្នាំរបស់រដ្ឋាភិបាល ដ៏ច្រើនគ្មានដែនកំណត់នៅត្រឹមអត្រាការប្រាក់០,២៥%។

នៅសប្តាហ៍នេះ ធនាគារកណ្តាលជប៉ុន កំពុងឈានជើងចូលទៅក្នុងទីផ្សារ ដើម្បីការពារអត្រាការប្រាក់ប័ណ្ណបំណុលរបស់ខ្លួន ឱ្យនៅត្រឹម០,២៥%។

អត្រាការប្រាក់លើប័ណ្ណបំណុលរដ្ឋាភិបាល បានកើនឡើងដល់០,២៦៨ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ មុនកិច្ចប្រជុំរបស់ធនាគារ(BOJ)ខណៈដែលវិនិយោគិនបានប៉ាន់ស្មានថា អត្រានេះនឹងធ្លាក់ចុះមកនៅត្រឹម០,២២%វិញ ក្រោយកិច្ចប្រជុំរបស់ធនាគារកណ្តាលជប៉ុន(BOJ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here