AMRO៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងដល់ ៥,៤ ភាគរយនៅឆ្នាំក្រោយ

ដោយ ម៉ាណេត

ភ្នំពេញ៖ ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ច ASEAN+3 (AMRO) ព្យាករណ៍ពីផលិតផលសរុបក្នុងស្រុករបស់កម្ពុជា ស្រដៀងគ្នានឹងចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២០របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការិយាល័យ AMRO បានព្យាករណ៍ថា ឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះ ៤,៥ ភាគរយ ហើយនឹងកើនឡើងដល់ ៥,៤ ភាគរយនៅឆ្នាំក្រោយដែលទាបជាងការព្យាករណ៍របស់ ADB ដែលព្យាករណ៍ ៥.៥ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២០ នឹងប្រសើរជាងប្រទេសមួយចំនួនទៀតរួមមានប្រទេសម៉ាឡេស៊ី ដែលធ្លាក់ចុះ ៥,៥ ភាគរយ សឹង្ហបុរីធ្លាក់ចុះ ៦,០ ភាគរយ ហ្វីលីពីនធ្លាក់ចុះ -៧,៦ ភាគរយ និងថៃធ្លាក់ចុះ ៧,៨ ភាគរយ។

ការបោះពុម្ភសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ពីការធ្លាក់ចុះ ៤.០ ភាគរយសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងការព្យាករណ៍កាលពីខែមិថុនាដែលថាមានការធ្លាក់ចុះ ៥.៥ ភាគរយ។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “ជំងឺរាតត្បាត គឺជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អប្រទេស កម្ពុជាបានរួចផុតពីវិបត្តិសុខភាព។

លោកស្រី បានបន្ថែមថា “យើងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩ ភាគរយនៅក្នុងឆ្នាំ ២០២១ ដែលត្រូវបានជំរុញដោយគោលនយោបាយគាំទ្ររដ្ឋាភិបាលសម្រាប់ជំនួយដល់ជនក្រីក្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសខ្នាតតូចនិងមធ្យម”។

លោក បានឱ្យដឹងទៀតថា “វិធានការណ៍ទាំងនេះរួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃជំងឺកូវីដ១៩ ទៅលើគ្រួសារ និងអាជីវកម្មនិងជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំពីការរាតត្បាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here