ការនាំចេញរបស់សឹង្ហបុរីកើនឡើងក្នុងល្បឿនលឿនជាង១២,៤ភាគរយ

ដោយ: លាងហួរ

ប្រទេសសឹង្ហបុរី: ការនាំចេញផលិតផលក្នុងស្រុក មិនមែនប្រេង(NODX)របស់ប្រទេសសឹង្ហបុរី បានកើនឡើងក្នុងល្បឿនលឿនជាង១២,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែឧសភាព។

ទាំងការនាំចេញគ្រឿងអេឡិចត្រូនិច និងមិនមែនអេឡិចត្រូនិកបានកើនឡើង ហើយការនាំចេញទៅកាន់ទីផ្សារកំពូលទាំង១០ទាំងមូល បានកើនឡើងនៅក្នុងខែឧសភា ជាពិសេសប្រទេសម៉ាឡេស៊ី តៃវ៉ាន់ និងឥណ្ឌូនេស៊ី នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយ Enterprise Singapore(ESG)នៅថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញផលិតផលNODX ទៅកាន់សហរដ្ឋអាមេរិក ប្រទេសចំនួន២៧នៃសហភាពអឺរ៉ុប ហុងកុង និងកូរ៉េខាងត្បូងបានធ្លាក់ចុះ។

ការនាំចេញផលិតផលNODX ប្រចាំខែបានកើនឡើង៣,២ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីធ្លាក់ចុះ៣,៣ភាគរយកាលពីខែមេសា។

កម្រិតនៃការនាំចេញNODX បានឈានដល់១៧,១ពាន់លានដុល្លារសិង្ហបុរីក្នុងខែឧសភា ខ្ពស់ជាង១៦,៦ពាន់លានដុល្លារសឹង្ហបុរី កាលពីខែមេសា ក៏ដូចជាកម្រិតកាលពីឆ្នាំមុន។

ការនាំចេញNODX បានកើនឡើងពេញមួយឆ្នាំជាចម្បង ដោយសារតែការនាំចេញទំនិញមិនមែនអេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិច។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំការនាំចេញNODX ផ្នែកអេឡិចត្រូនិកបានកើនឡើង១២,៩ភាគរយ នៅក្នុងខែឧសភា បន្ទាប់ពីកើនឡើង១២,៨ភាគរយនៅក្នុងខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here