វិស័យសំខាន់ពីររំពឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា៦,៦ភាគរយក្នុងឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣។

អនុវិស័យទាំងពីរនោះ រួមមាន អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សារាចរណែនាំ បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់៦,៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។

វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣ ដែលកំពុងវិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន៨,១% អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ១៣,៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧,២%។

អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រំពឹងថា មានកំណើន២៣,៤% អនុវិស័យលកដុំ-លក់រាយ រំពឹងថា មានកំណើន៦,៧% អនុវិស័យអចលនទ្រព្យ រំពឹងថា មានកំណើន៥,២% និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា មានកំណើនក្នុងអត្រា៧,១%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here