ធនគារSCBព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសថៃនឹងកើនឡើង ក្នុងរង្វង់៣ភាគរយ

ដោយ: លាងហួរ

ប្រទេសថៃ: ធនាគារ Siam Commercial Bank (SCB) កាលពីថ្ងៃអង្គារបានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ពី២,៧ភាគរយទៅ២,៩ភាគរយ ដោយលើកឡើងពីការងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្មរបស់ប្រទេសថៃ។

លោកSomprawin Manprasert ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ចរបស់ធនគារ(SCB )បានមានប្រសាសន៍ថា ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលបានបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Somprawin Manprasert រំពឹងថា ភ្ញៀវទេសចរបរទេសចំនួន៧,៤លាននាក់ នឹងមកទស្សនាប្រទេសថៃនៅឆ្នាំ២០២២នេះ។

ទន្ទឹមនឹងនោះ ការងើបឡើងវិញក្នុងវិស័យសេវាកម្ម គួរតែពន្លឿន ក្រោ​យពីរដ្ឋាភិបាល បានបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ១៩។

ទោះជាយ៉ាងណាក៏ដោយធនាគារ(SCB)រំពឹងថាអតិផរណា នឹងឈានដល់៥,៩ភាគរយ នៅឆ្នាំ២០២២នេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនោះ ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយជំនួយ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃរស់នៅ នឹងប៉ះពាល់ដល់កម្លាំងទិញ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាការពន្យារពេលការវិនិយោគអាជីវកម្ម។

លោកបានបន្ថែមថា ការធ្លាក់ចុះនៃប្រាក់ចំណូលគ្រួសារ ចំពេលមានការយឺតយ៉ាវ នៃទីផ្សារការងារនឹងធ្វើឱ្យបញ្ហាអតិផរណា ដែលធ្វើឲ្យតម្លៃនៃ​ការរស់នៅកាន់តែធ្ងន់ធ្ងរឡើង។

លោកក៏បានជំរុញឲ្យរដ្ឋាភិបាល ដាក់ចេញវិធានការថ្មីៗដើម្បីគ្រប់​គ្រង តម្លៃថាមពល និងកាត់បន្ថយតម្លៃរស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here