ដោយ៖ សុផារី
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ស្វ៊ីស សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានជាង៧៣៣លានដុល្លារអាមេរិក កើនឡើង៩០,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
នេះបើយោងតាមទិន្នន័យដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២នេះ។
របាយការណ៍បានឱ្យដឹងថា ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងស្វ៊ីសមានទំហំជាង៧៣៣លានដុល្លារ កើនឡើងរហូតដល់៩០,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង៣៨៥លានដុល្លារប៉ុណ្ណោះ។
តាមទិន្នន័យដដែលនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅស្វ៊ីសមាន តម្លៃជាង៤លានដុល្លារអាមេរិក កើនឡើង៣៣,៣៣% បើធៀបនឹងកាលពីឆ្នាំមុនដែលមានតម្លៃ៣លានដុល្លារ ខណៈស្វ៊ីសនាំចូលមកកម្ពុជាវិញមានតម្លៃ ជាង៧២៩លានដុល្លារកើនឡើង៩០,៨៣%៕