ដោយ:លាងហួរ
ហ្សាការតា:មន្ត្រីក្រសួងហិរញ្ញវត្ថុជាន់ខ្ពស់មួយរូប របស់ប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណា លើការតម្លើងពន្ធលើប្រេងឥន្ធនៈ ម្សៅសាប៊ូ និងសំបកកង់កៅស៊ូ ដើម្បីព្យាយាមគ្រប់គ្រងលើការប្រើប្រាស់របស់ប្រជាជន។
លោក Febrio Kacaribu ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ បានប្រាប់គណៈកម្មាធិការគ្រប់គ្រងថវិការដ្ឋ របស់សភាដោយមិនបានបញ្ជាក់លម្អិតថា រដ្ឋាភិបាលនៅតែកំពុងរៀបចំ គិតពន្ធលើផ្លាស្ទិក និងភេសជ្ជៈផ្អែមបន្ថែម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីលោកថា ការត្រួតពិនិ ត្យពន្ធគយ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ហើយត្រូវបានធ្វើឡើង ដោយសារតែផលិតផលប៉ះពាល់ដល់បរិ ស្ថាន។
អ្នក នាំ ពាក្យ ក្រសួង ហិរញ្ញវត្ថុ មិន បាន ឆ្លើយ តប ភ្លាមៗ ចំពោះ សំណើ សុំ ការ អត្ថាធិប្បាយ របស់សារពត៌មានReutersទេ។
ប្រធានផ្នែកគយ និងពន្ធដាររបស់ក្រសួង លោកAskolani កាលពីដើមឆ្នាំនេះបានមានប្រសាសន៍ថា ទីក្រុងហ្សាការតាអាចពន្យារពេល យកពន្ធលើផ្លាស្ទិច និងភេសជ្ជៈផ្អែម ដើម្បីជៀសវាងការរំខាន ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត៕