ប្រទេសឥណ្ឌាបង្កើនផលិតកម្មធ្យូងថ្មដល់ជិត៣៤ភាគរយដើម្បីបំពេញតម្រូវការថាមពល

ដោយ: លាងហួរ

ឥណ្ឌាៈ ផលិតកម្មធ្យូងថ្មរបស់ប្រទេសឥណ្ឌា បានកើនឡើង៣៣,៨៨ភាគរយ ដោយកើនឡើងរហូតដល់៧១,៣លានតោន នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ។

យោងតាមទិន្នន័យបណ្តោះអាសន្ន របស់ក្រសួងធ្យូងថ្ម ប្រទេសឥណ្ឌា បានឱ្យដឹងថាទិន្នផលធ្យូងថ្មនៅក្នុងខែ នៃសារពើពន្ធមុន មានចំនួន៥៣,២៥លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបានរាយការណ៍ថា ក្នុងចំណោមអណ្តូងរ៉ែ ដែលផលិតធ្យូងថ្មកំពូលទាំង៣៧ មានអណ្តូងរ៉ែចំនួន២៣ផលិតធ្យូងថ្ម បានច្រើនជាង១០០ភាគរយ ខណៈដំណើរការផលិតរបស់១០អណ្តូងមានចន្លោះពី៨០ទៅ១០០ភាគរយ។ ការផលិតថាមពលកំដៅបានកើនឡើង២៦,១៨ភាគរយ នៅក្នុងខែឧសភា ធៀបនឹងខែនៃសារពើពន្ធមុន។

ការផលិតថាមពលសរុបក្នុងខែឧសភាឆ្នាំ ២០២២មានការកើនឡើង២៣.៣២% ធៀបនឹងខែមេសាក្នុងឆ្នាំ២០២១និង២.៦៣% ខ្ពស់ជាងថាមពល ដែលបានបង្កើតក្នុងខែមេសា ឆ្នាំ២០២២។

ចំណែក ការផលិតថាមពលអគ្គិសនីពីធ្យូងថ្ម បានធ្លាក់ចុះ៣,៨២ភាគរយ មកនៅត្រឹម៩៨.៦០៩លានយូនីត ក្នុងខែឧសភា ធៀបនឹង១.០២.៥២៩លានយូនីត ក្នុងខែមេសាឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ ការផលិតថាមពលសរុបបានកើនឡើងដល់ ១.៤០.០៥៩លានយូនីតក្នុងខែឧសភា ធៀបនឹង១.៣៦.៤៦៥លានយូនីត ក្នុងខែមេសាឆ្នាំ២០២២ ដោយបានពីថាមពលវារីអគ្គិសនី និងខ្យល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here