ព្រមាន អគ្គនាយកដ្ឋានពន្ធដារអញ្ជើញអគ្គនាយកក្រុមហ៊ុនធំៗ ចំនួន១៤មកទូទាត់បំណុលពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញលិខិតអញ្ជើញ ដល់អគ្គនាយកក្រុមហ៊ុនធំៗ ចំនួន១៤ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។


ក្រុមហ៊ុនទាំង១៤នេះ រួមមាន៖
ក្រុមហ៊ុនទី១ ក្រុមហ៊ុន រ៉ា-ថា ឧត្ដម
ក្រុមហ៊ុនទី២ ក្រុមហ៊ុន ភីអខេអិនធី ត្រេឌីង ឯ.ក
ក្រុមហ៊ុនទី៣ ក្រុមហ៊ុនព្រលានយន្ដហោះពោចិនតុង
ក្រុមហ៊ុនទី៤ ក្រុមហ៊ុន សាន់ មេន អ៊ិនជាសស្វ្រៀល អ៊ិនធើប្រាយ (ខេមបូឌា) អិលធីឌី
ក្រុមហ៊ុនទី៥ ក្រុមហ៊ុន វ៉ានដា សេង (ភ្នំពេញ) ប៊ីលឌីង មេធៀរៀល ឯ.ក
ក្រុមហ៊ុនទី៦ ក្រុមហ៊ុន (ខេមបូឌា) វើលជ៍ ហ្គាស
ក្រុមហ៊ុនទី៧ ក្រុមហ៊ុន ស៊ី យូ អ អិន ជី អ៊ីមផិច
ក្រុមហ៊ុនទី៨ ក្រុមហ៊ុន ជាប់បែលយូ ប៊ី អិលភីជី អ៊ីមផត ខូ អិលធីឌី
ក្រុមហ៊ុនទី៩ ក្រុមហ៊ុន សំណាង ខាហ្គោ ត្រេឌីង ឯ.ក
ក្រុមហ៊ុនទី១០ ក្រុមហ៊ុន បេស ស៊ូ ហ្វេសិន ខូ អិលធីឌី
ក្រុមហ៊ុនទី១១ ក្រុមហ៊ុន ឆាយណា ស៊ីណូមេច សៅអ៊ីស៊ីណីរី (ខេមបូឌា) ខូ អិលធីឌី
ក្រុមហ៊ុនទី១២ ក្រុមហ៊ុន ស៊ី & អិមអេស ឡូជីស្ទីក
ក្រុមហ៊ុនទី១៣ ក្រុមហ៊ុន មួន ឃូក
ក្រុមហ៊ុនទី១៤ ក្រុមហ៊ុន ម៊ីរ៉ា អូថូ អ៊ីមប្រឌើរី ហ្វេកថូរី លីមីធីត។
បើយោងតាមលិខិតនេះ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញនាយកក្រុមហ៊ុន ដើម្បីមកដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន ប៉ុន្តែនាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។


អគ្គនាយកដ្ឋានពន្ធដារ បានព្រមានថា ក្នុងករណីនាយកក្រុមហ៊ុនទាំង១៤ខាងលើនេះ មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារនឹង រក្សាសិទ្ធិអនុវត្តតាមផ្លូវច្បាប់ជាធរមាន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here