ដោយៈ វឌ្ឈនៈ
បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង និងទីប្រឹក្សាជប៉ុនដាក់ចេញគំរោងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ គឺមានគោលបំណងដើម្បីកែប្រែទីក្រុងបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត តាមរយៈការឱ្យមានបច្ចេកវិទ្យាទំនើបនៅតាមសាធារណៈជាដើម។
គម្រោងនេះធ្វើឡើង ដើម្បីលើកកម្ពស់ទីក្រុងបាត់ដំបង ឱ្យកាន់តែទាក់ទាញជាងមុន ក្នុងនោះក៏បានផ្ដោតទៅលើការកែលំអរសារៈមន្ទីរខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃផងដែរ។
តាមរយៈកិច្ចប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយទីប្រឹក្សាជប៉ុន អំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង កាលពីពេលថ្មីៗនេះ ភាគីទាំងពីរនឹងអនុវត្តន៍ កែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃ ក្នុងនោះរួមមាន សិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាVR នៅក្នុងសារមន្ទីរ ដើម្បីធ្វើឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសារមន្ទីរខេត្តកាន់តែច្រើន ជាមួយបច្ចេកវិទ្យាទំនើប លើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យា VR ដែលរៀបចំឡើងនៅក្នុងសារមន្ទីរ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ពាក់ព័ន្ធនឹងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃនេះ លោកស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយគំរោងមួយនេះ ព្រោះថាការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃនេះ បានធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសារមន្ទីរខេត្ត កាន់តែច្រើនឡើងៗ ព្រោះវាមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តតែមួយប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់វិស័យវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ភ្ញៀវទេចរកាន់តែទូលំទូលាយ ជាមួយបទពិសោធន៍នូវបច្ចេកវិទ្យាថ្មី ។
លោកបន្តទៀតថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះពាក់ព័ន្ធនឹងការកែប្រែ ចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ក៏ជាគំរោងមួយដែលមានសារសំខាន់ផងដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលកំពុងតែរៀបចំចំណតចតយានយន្តផងដែរ។
លោកអភិបាលខេត្តរូបនេះ បានស្នើដល់ភាគីនៃប្រទេសជប៉ុន ដើម្បីធ្វើការសិក្សាឱ្យច្បាស់លាស់ អំពីគំរោងទីក្រុងឆ្លាតនេះ ដើម្បីកែប្រែខេត្តបាត់ដំបងឱ្យក្លាយជាខេត្តដែលឆ្លាតវៃ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្តកាន់តែច្រើនឡើងៗ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងបង្កើនមុខរបរប្រជាពលរដ្ឋមានជីវភាពធូរធារ។
សារមន្ទីរ បាត់ដំបង ជា សំណង់ បុរាណ មួយ ក្នុងចំណោម សំណង់ បុរាណ ជាច្រើន ទៀត ក្នុង ខេត្តបាត់ដំបង ដែលត្រូវបាន សាងសង់ និង ដាក់ឱ្យ សាធារណជន ចូល ទស្សនា ក្នុង ឆ្នាំ ១៩៦៨ ដោយ អធិបតីភាព របស់ ព្រះ បរម រតន កោដ្ឋ ។ ប៉ុន្តែ នា ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ សារមន្ទីរ ចំណាស់ នេះ ត្រូវបាន ក្លាយជា គុក សម្រាប់ ដាក់ អ្នកទោស ។
សារមន្ទីរ ខេត្តបាត់ដំបង ត្រូវបាន ជួសជុល ផ្នែក ខ្លះ នៃ អាគារ ដែល បាន បាក់បែក ដោយសារ សង្គ្រាម ដោយ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ក្នុង ឆ្នាំ ១៩៩៧ ។ រហូតដល់ ឆ្នាំ ២០០៩ រដ្ឋាភិបាល បាន បង្កើត បន្ទប់ តាំងពិព័រណ៍ បន្ថែមទៀត ។ មកដល់ ឆ្នាំ ២០១៥ ក្រសួងរ ប្ប ធម៌ និង វិចិត្រសិល្បៈ សហការ ជាមួយ អង្គការ មិត្ត វប្បធម៌ ខ្មែរ រៀបចំ ការតាំងពិព័រណ៍ នៅ សារមន្ទីរ នេះ ជាថ្មី ម្ដងទៀត ។
បច្ចុប្បន្ន សារមន្ទីរ បាត់ដំបង ក្លាយជា ទីតាំង ទេសចរណ៍ ដែលមាន ការរួមបញ្ចូល ប្រវត្តិសាស្ត្រ និង វប្បធម៌ ព្រមទាំង អត្តសញ្ញាណ ខេត្តបាត់ដំបង ។សក្តានុពល ដែល ធ្វើឱ្យ ទេសចរ អន្តរជាតិ ចាប់អារម្មណ៍ សារមន្ទីរ បាត់ដំបង គឺ ស្ថាបត្យកម្ម បុរាណ ខ្មែរ ចម្លាក់ បុរាណ វត្ថុ បុរាណ និង សាល សិល្បៈ ក្នុង សារមន្ទីរ នេះ ។ ក្នុង សារមន្ទីរ នេះ ក៏មាន សេវាកម្ម នាំ ភ្ញៀវ ជាតិ – អន្តរជាតិ ទស្សនា សំណង់ និង វត្ថុ បុរាណ ផងដែរ៕