ប្រទេសវៀតណាមបាននាំចូលដែកតិចជាងមុនក្នុងរយៈពេល ៤ខែមកនេះ

ដោយៈ ​លាងហួរ

វៀតណាមៈ ទិន្នន័យពីក្រុមហ៊ុនផលិតដែកថែប របស់ប្រទេសវៀតណាមបានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាម បានចំណាយប្រាក់ជាង៥.៤ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលដែកថែបនិងដែកជាង៥.១លានតោន ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ។

នៅក្នុងខែឧសភាដដែល ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បាននាំចូល ផលិតផលដែកថែប និងដែកប្រហែល១.១លានតោន ដែលមានតម្លៃប្រហែល១.៣ពាន់លានដុល្លារ ពោលគឺកើនឡើង២០.៦ភាគរយគិតជាបរិមាណ និង៣៨.២ភាគរយគិតជាតម្លៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនផលិតដែកថែបរបស់ប្រទេសវៀតណាម។

យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១វៀតណាមបានចំណាយ រហូតដល់ប្រាក់១១.៥ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលដែកថែប និងដែកជាង១២.៣លានតោន ពោលគឺធ្លាក់ចុះ៧.១ភាគរយគិតជាបរិមាណ ប៉ុន្តែកើនឡើង៤២.៦ភាគរយ គិតជាតម្លៃធៀបនឹងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យស្ថិតិទូទៅវៀតណាម បានអោយដឹងទៀតថា ទន្ទឹមនឹងនេះ ប្រទេសវៀតណាម បានប្រមូលបានប្រាក់ចំណេញជាង១១.៧ពាន់លានដុល្លារ ពីការនាំចេញផលិតផលដែក និងដែកប្រមាណ១៣លានតោនកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here