ក្រុមហ៊ុន Apple បានដំឡើ់ងរោងចក្រផលិត iPad នៅប្រទេសវៀតណាម

ដោយៈគង់ ម៉ាលីនណា

វៀតណាមៈ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សអាមេរិក Apple បានដំឡើងរោងចក្រផលិតiPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិត​កម្មរបស់ ខ្លួននៅប្រទេសចិន​រងផលប៉ះពាល់ ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។​

ដោយសង្វាក់ផលិតកម្ម ក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះ ជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើការពឹងផ្អែក លើការផលិតទាំងស្រុង នៅប្រទេសចិនតែមួយយ៉ាងដូច្នេះ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនាកន្លងមកថា ក្រុមហ៊ុន កំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីមានវិធានការបិទខ្ទប់ Covid-19 យ៉ាង

តឹងរឹង ទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់។
iPad នឹង​ក្លាយ​ជា​ផលិតផល​សំខាន់​ទី​ពីរ​របស់​ Apple ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ បន្ទាប់​ពី​កាស់ស្តាប់ត្រចៀក​ AirPods។

ប្រភពដដែលបានលើកឡើងថា “ការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់កាន់តែខ្លាំងឡើង របស់វៀតណាមចំពោះក្រុមហ៊ុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here