កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បន្តធ្លាក់ក្មុងឱនភាពដោយសារបញ្ហាចំនួនពីរ

ដោយៈ លាងហួរ

ឥណ្ឌាៈ ការិយាល័យស្ថិតិជាតិ (NSO) បាននិយាយកាលពីថ្ងៃអង្គារទី៣១ ខែឧសភាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២២នេះជាមួយនឹងអតិផរណា និងតម្លៃប្រេងឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ NSOបានបង្ហាញថា ការកើនឡើងតម្លៃទំនិញសកល បានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកបង្កើតគោលនយោបាយ ដោយធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា បានប្រកាសពីការដំឡើងអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជិត៤ឆ្នាំក្នុងខែនេះ។

ប្រទេសឥណ្ឌាមានប្រជាជន១.៤ពាន់លាននាក់ បាននាំចូលច្រើនជាង៨០ភាគរយនៃប្រេងឆៅរបស់ខ្លួន ហើយតម្លៃនៃការបំពេញតម្រូវការប្រេងឥន្ធនៈ ក្នុងស្រុកបានកើនឡើង ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។ ឥណ្ឌាក៏ជាប្រទេសនាំចូលប្រេងអាចបរិភោគបាន ច្រើនជាងគេរបស់ពិភពលោក ដែលតម្លៃប្រេងមានកម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានកើតឡើង។

លោក Mihir Swarup Sharma សេដ្ឋវិទូនៃមូលនិធិស្រាវជ្រាវ Observer ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលីបានប្រាប់ សារព៌័តមានAFP ថា “ជំងឺរាតត្បាតអាចមានភាពធូរស្បើយ ប៉ុន្តែកំណើនសេដ្ឋកិច្ចឥណ្ឌាមិនបានស្ទុះងើបឡើងវិញនោះទេ”។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងខែនេះ បានប្រកាសពីការឈប់បង់ពន្ធ ដើម្បីទូទាត់ថ្លៃម្ហូបអាហារ និងតម្លៃប្រេងឥន្ធនៈខ្ពស់។

ប៉ុន្តែការចំណាយ២៦ពាន់លានដុល្លារ នៃគម្រោងនេះទំនងជានឹងធ្វើអោយមានឱនភាពថវិការបស់រដ្ឋាភិបាល លើសពីគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដែលវាស្មើនឹង៦.៤ភាគរយនៃផលិតផ​លក្នុងស្រុកសរុប។ អតិផរណាអ្នកប្រើប្រាស់ បានកើនឡើងដល់៦.៩៥ភាគរយនៅក្នុងខែមីនា។ នេះបើយោងតាមធនាគារបម្រុង នៃប្រទេសឥណ្ឌាដែលបានកាត់បន្ថយការព្យាករណ៍ កំណើនរបស់ខ្លួនមកត្រឹម៧.២ភាគរយសម្រាប់ចុងខែមីនាឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here