តើ​លោក Robert Kiyosaki និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​លុយ

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ប្រសិនបើ​អ្នក​គ្មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ទេ អ្នកនឹង​ធ្វើការ​ឱ្យ​លុយ​មួយជីវិត ហើយ​អ្នកនឹង​ក្លាយជា​អ្នកមាន ដោយសារតែ​លុយ​ធ្វើ​ការឱ្យ​អ្នក។ សម្តី​នេះ​ស្រដៀង​នឹង​ការនិយាយ​របស់លោក Robert T.Kiyosaki អ្នកនិពន្ធ និង​ជា​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ​ជា​អកុសល មនុស្ស​ភាគច្រើន​មិនទាន់​មានគំនិត​ថា តើ​គួរ​កាន់កាប់ ឬ​ទុកដាក់​លុយ​របស់គេ​ឱ្យបាន​គង់វង្ស​យ៉ាងដូចម្តេច​នោះទេ។

លោក Robert T.Kiyosaki បាន​មានប្រសាសន៍ថា “ការដែល​រកប្រាក់​មួយ​លាន​ដុល្លារ​គឺ​វា​ពិបាក តែ​អ្វីដែល​ពិបាក​ជាង​នេះ គឺ​ការដែល​ត្រូវ​យកលុយ​ទាំងនេះ​ធ្វើការ​ឱ្យ​យើង” ។ លោក​បន្តថា “បុគ្គល​ខ្លះ​ដែល​រស់នៅ​ជុំវិញ​ខ្ញុំ គឹ​រស់នៅ​ដោយ​រំ​ពឺ​ង​តែ​ប្រាក់ខែ​មួយ​មុខ ដែល​ភាគច្រើន​បាន​ជំពាក់​បំណុល ហើយ​បន្ត​ការរស់នៅ​បែបនេះ ជា​រៀងរ​ហួត” ។

លោក​បន្តថា វា​គឺជា​ការល្អ​មួយ ដែល​យើង​អង្គុយ​គិត​អំពី​បញ្ហា​ហិរញ្ញវត្ថុ របស់​យើង បង្កើត​ផែនការ​ហិរញ្ញវត្ថុ​នាពេល​អនាគត។ បន្ទាប់មក​យើង​រៀប​ផែនការ​សន្សំ​លុយ​ទាំងនោះ។ ប្រសិនបើ​យើង​មិនអាច​ធ្វើ​វា​បាន យើង​នឹង​ចំណាយលុយ​ពីមួយ​ខែ​ទៅមួយ​ខែ ហើយ​មិនបាន​សល់​អ្វី​ទាំងអស់​នៅពេល​ចុងខែ។

ជាមួយគ្នានេះ លោក លី កាស៊ី​ង (Li Ka Shing) បាន​ពន្យល់​អំពី​របៀប​ប្រើប្រាស់​ប្រាក់ខែ​របស់​យើង​ត្រូវ​ចែក​ប្រាក់ខែ​ជា៥ចំណែក​ដូចជា

–៣០% ដើម្បី​ការចំណាយ​ប្រចាំថ្ងៃ
–២០% សម្រាប់​ចំណាយ​លើ​ការពង្រឹង​ទំនាក់ទំនង
–១៥%  សម្រាប់​ការអប់រំ តាមរយៈ​ការចូល​សិក្ខាសាលា ទិញ​សៀវភៅ
– ១០% សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ដើម្បី​ពង្រីក​ចក្ខុវិស័យ​នៃ​ការធ្វើ​ជំនួញ។
–២៥% សម្រាប់​ការវិនិយោគ​នាពេល​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here