អ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដំបូងជាប្រវត្តិសាស្ត្រជាមួយប្រទេសក្នុងពិភពអារ៉ាប់

ដោយ សុខុម

ឌូបៃ: ប្រទេសអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដំបូងជាប្រវត្តិសាស្ត្រជាមួយប្រទេសក្នុងពិភពអារ៉ាប់ នោះគឺអារ៉ាប់រួមអេមីរ៉ាត កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បន្ទាប់ពីការចរចាជាច្រើនខែ។

លោក Dorian Barak ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប់រួមអេមីរ៉ាត-អ៊ីស្រាអែល បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានកំណត់អត្រាពន្ធ ការនាំចូល និងកម្មសិទ្ធិបញ្ញា ដែលនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនអ៊ីស្រាអែល កាន់តែច្រើនបង្កើតការិយាល័យនៅអារ៉ាប់រួមអេមីរ៉ាត ជាពិសេសក្នុងក្រុងឌូបៃ។

ក្រុមប្រឹក្សានេះព្យាករថា នឹងមានក្រុមហ៊ុនអ៊ីស្រាអែល ជិត១.០០០ក្រុមហ៊ុនដែលដំណើរការនៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត ឬតាមរយៈប្រទេសនេះនៅត្រឹមដំណាច់ឆ្នាំនេះសម្រាប់ការធ្វើជំនួញជាមួយអាស៊ីខាងត្បូង តំបន់ចុងបូព៌ា (Far East) និងតំបន់មជ្ឈិមបូព៌ា។

នៅមុនការចុះកិច្ចព្រមព្រៀងនេះ ក្រសួងសេដ្ឋកិច្ចរបស់អ៊ីស្រាអែល និយាយថា កិច្ចព្រមព្រៀងនេះនឹងដកពន្ធលើស្បៀងអាហារ កសិកម្ម គ្រឿងសម្អាង ឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យ។

ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះធ្វើឡើង ស្របពេលផ្ទុះអំពើហិង្សាកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងបាឡេស្ទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here