គម្រោងអភិវឌ្ឍន៍ក្នុងទំហំវិនិយោគសរុប ១៨១លានដុល្លារអាមេរិក ត្រូវបានអនុម័ត ក្នុងខែឧសភានេះ

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បានអនុម័តគម្រោងអភិវឌ្ឍន៍ចំនួនសរុប១៦ ក្នុងទឹកប្រាក់វិនិយោគសរុប១៨១លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាច្រើនកន្លែងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យស្តីពីការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) បានឱ្យដឹងថា ក្នុងមួយខែឧសភា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងអភិវឌ្ឍន៍ចំនួនសរុប១៦ ក្នុងទឹកប្រាក់វិនិយោគសរុប១៨១លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាច្រើនកន្លែងផងដែរ។

គម្រោងអភិវឌ្ឍន៍ទាំងនោះ ជាគម្រោងសម្រាប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រអេឡិចត្រូនិក​​​ រោងចក្រវាយនភ័ណ្ឌ រោងចក្រត្បាញ រោងចក្រផលិតសម្ភារៈវេចខ្ចប់ ។ល។ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ជាដើម។

ក្នុងនោះ គម្រោងធំៗ ដែលគួរឱ្យចាប់អារម្មណ៍មានដូចជា គម្រោងរបស់ MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១២,៧លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here