អ្វីជាគោលដៅរបស់ AIIB ដែលបង្កើតឡើងដោយប្រទេសចិន?

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ ការ​លេចឡើង​នៃ​ធនាគារ​វិនិយោគ​ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ (AIIB)​ មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​របៀប ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ ​តាម​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

គោលបំណង​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ គឺ​ធ្វើការ​បំពេញ​ មិនមែន​ជា​ការ​ប្រកួតប្រជែង​ ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ពហុភាគី​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណា​ក៏​ដោយ​របៀបវារៈ​ របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ ផ្តោត​លើ​ពាណិជ្ជកម្ម​ នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ជាង​វិធីសាស្ត្រ ​ដែល​ដឹកនាំ​ដោយ​ម្ចាស់​ជំនួយ​ដែល​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ​។​

ការ​ផ្តោត​ការ​យកចិត្តទុកដាក់​នេះ​ គឺ​ផ្អែក​លើ​គោលការណ៍​ចំនួន​ប្រាំ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ស​ឆ្នាំ​ ២០១៤​ ស្តី​ពី​ជំនួយ​បរទេស​របស់​ចិន​។​ គោលការណ៍​ខ្លះ​មាន​ភាពចម្រូងចម្រាស ដែល​រួម​មាន​ មិន​ជ្រៀតជ្រែ​ក​កិច្ចការ​អធិបតេយ្យភាព​ មិន​មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​ ជា​ពិសេស​ទាក់​ទង​នឹង​អភិបាលកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលនយោបាយ​ “​ចិន​តែ​មួយ​”​ ដោយ​គោរព​ទំនាក់ទំនង​ជាមួយ​ប្រទេស​តៃវ៉ាន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here