ប្រទេសឥណ្ឌូនេស៊ីប្រមូលបានប្រាក់៣.២៥ពាន់លានដុល្លារអាមេរិកពីការលក់មូលប័ត្របំណុលដ៏ធំបំផុតក្នុងពិភពលោក

ដោយៈ លាងហួរ

ឥណ្ឌូនេស៊ីៈ ក្រសួងហិរញ្ញវត្ថុបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌូណេស៊ី ប្រមូលប្រាក់បានចំនួន៣.២៥ពាន់លានដុល្លារ ដោយទទួលបានពីការលក់មូលបត្របំណុលជាប្រាក់ដុល្លារអាមេរិក។

ការបោះផ្សាយលក់ប័ណ្ណបំណុលនេះ (sukuk) មានទំហំធំបំផុតសំរាប់ប្រទេសនេះ ជាមួយនឹងការកាន់កាប់របស់វិនិយោគិន ក្នុងរយៈពេល៥ឆ្នាំ និង១០ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុន ប្រទេសនេះបានលក់មូលបត្របំណុល អ៉ីស្លាមចំនួន៣ពាន់លានដុល្លារ។  មូលបត្របំណុលទាំងនោះ មានចំនួនគូប៉ុងទាបជាងច្រើន បើធៀបនឹងក្រដាសប្រាក់ ដែលមានកាលកំណត់ស្រដៀងគ្នា លើការផ្តល់ជូននៅពេលមានការលក់ថ្មីៗបំផុត។

មូលបត្របំណុល ដែលលក់ជូនវិនិយោគិនរយៈពេល៥ឆ្នាំ និង១០ឆ្នាំដែលត្រូវបានលក់ក្នុងឆ្នាំ២០២១ មានអត្រាប័ណ្ណ១.៥ភាគរយ និង២.៥៥ភាគរយ ដោយភាគច្រើននៃអ្នកទិញ មូលប័ត្របំណុលថ្មីនេះគឺមកពីអាស៊ី និងមជ្ឈឹមបូព៌ា។

ធនាគារ CIMB, Deutsche Bank, Dubai Islamic Bank, HSBC និង Standard Chartered Bank បានចាប់ដៃរួមសហការគ្នាក្នុងការលក់មូលប័ត្របំណុលនេះ។ ធនាគារ HSBC និង Standard Chartered Bank ក៏ជាទីប្រឹក្សាផ្នែករចនាសម្ព័ន្ធបៃតងរួមគ្នាផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here