ឥណ្ឌាបានបង្កើនការយកពន្ធលើការនាំចេញវត្ថុធាតុដើមរ៉ែដែក

ដោយៈ លាងហួរ

ឥណ្ឌាៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ ឧសភាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានដំឡើងពន្ធលើការនាំចេញវត្ថុធាតុដើមរ៉ែដែក ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មដែកក្នុងស្រុក។

ពន្ធថ្មីលើការនាំចេញ បានចូលជាធរមាននៅថ្ងៃទី២២ខែឧសភា និងពន្ធលើវត្ថុធាតុដើមរ៉ែដែក ដែលត្រូវនាំចេញដូចជាគ្រាប់រ៉ែដែក បានកើនឡើងដល់៤៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ឥណ្ឌាបានប្រាប់ទៅកាន់ S&P Global Commodity Insights ថា ពួកគេមានទុទិដ្ឋិនិយម ចំពោះការនាំចេញរបស់ឥណ្ឌា ហើយថាទីផ្សារបច្ចុប្បន្ន មិនអាចទ្រាំទ្រនឹងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ បន្ថែមលើការយកពន្ធបានទេ។ ទីផ្សារឥណ្ឌា នឹងមិនអាចផ្គត់ផ្គង់សម្រាប់ការនាំចេញបាននោះទេ ហើយតម្លៃរ៉ែដែកក្នុងប្រទេសឥណ្ឌានឹងធ្លាក់ចុះ ហើយរោងចក្រផលិតគ្រាប់នឹងត្រូវបិទដើម្បីកុំឲ្យខាតបង់។

អ្នកផលិតគ្រាប់ឥណ្ឌាម្នាក់ទៀតបាននិយាយថា គាត់ជឿជាក់យ៉ាងមុតមាំថា ការនាំចេញពីប្រទេសឥណ្ឌានឹងត្រូវបិទ ចំពេលមានការយកពន្ធលើការនាំចេញខ្ពស់។ ប្រភពរំពឹងថាតម្លៃគ្រាប់ធញ្ញជាតិ នៅក្នុងប្រទេសឥណ្ឌានឹងធ្លាក់ចុះយ៉ាងហោចណាស់៣០%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here