ក្រុមហ៊ុនផ្សារទំនើបធំមួយត្រៀមបង្ហាញវត្តមាននៅទីក្រុងរណបជ្រោយចង្វារ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ផ្សារទំនើបBig Cធំមួយបាននិងកំពុងត្រៀមបង្ហាញខ្លួននៅលើទីក្រុងរណបជ្រោយចង្វារ ស្របពេលផ្សារទំនើបនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីឆ្នាំមុន។

ប្រធានគ្រប់គ្រងគំរោងទីក្រុងរណបជ្រោយចង្វារ នៃក្រុមហ៊ុនOCICលោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៣ ឧសភាថា ដំណើារការចចារ និងនិតិវិធីការងាររវាងក្រុមហ៊ុនទាំងពីរ បានវិវត្តន៍ទៅមុខយ៉ាងល្អ​ប្រសើរ តាមផែនការដែលបានគ្រោងទុកហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទីតាំងរបស់ផ្សារទំនើបនេះ ស្ថិតនៅក្បែររង្វង់មូលសុវណ្ណមច្ឆា ពិសេស្ថិតនៅលើផ្លួវមេនៃទីក្រុងរណបនេះ”។ លោកបន្តថា “យើង​បានត្រៀមដីមួយផ្នែក នៃគំរោងសុវណ្ណមច្ឆា សម្រាប់ផ្សារទំនើបនេះររួចហើយ”។

ទោះជាយ៉ាងណាភាគីទាំងពីរ មិនទាន់បាន​ចុះហត្ថលេខាផ្លូវការនៅឡើយទេ។

បច្ចុប្បន្នផ្សារទំនើបBig Cកំពុងពង្រីកសេវាកម្មលក់រាយជាMartតូចៗផងដែរ ស្របពេលវត្តមានផ្សារទំនើបរបស់ថៃ កាន់តែច្រើនបានឈានជើងចូលមកកាន់កម្ពុជា ពិសេសផ្សារ7-Elevanបានពង្រីកខ្លួនយ៉ាងលឿននៅទីក្រុងភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here