ខេត្តព្រះសីហនុទាក់ទាញទេសចរច្រើនបំផុត ជាង៦០ម៉ឺននាក់ក្នុងសប្ដាហ៍ទី៣ខែឧសភា

ដោយ៖ សុផារី

 

ខេត្តព្រះសីហនុ ៖ ក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សំខាន់មួយនៅក្នុងប្រទេស​កម្ពុជា បានទាក់ទាញភ្ញៀវទេសចរច្រើនបំផុត បានជាង៦០ម៉ឺននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

 

ក្រសួងបានឱ្យដឹងថា ក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ភ្ញៀវទេសចរផ្ទៃមានចំនួនសរុបមាន៣០២.៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧.៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥.៤៧៧នាក់។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ៥៩.៤២១នាក់ ខេត្តបាត់ដំបង៣៨.២១០នាក់ រាជធានីភ្នំពេញ៣៧.១៥២នាក់ ខេត្តកំពត ៣០.១០៥នាក់ ខេត្តកែប២៣.៨៤៩នាក់ ខេត្តសៀមរាប២២.៩៤៣នាក់ និងខេត្តកំពង់ស្ពឺ១៦.៦៨៨នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា នេះជាសប្តាហ៍ទី៥ជាប់គ្នា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here