សួនប៉ោយប៉ែតតេជោឈ្នះឈ្នះបានបើកការដ្ឋានសាងសង់ ដើម្បីលើកមុខមាត់ខេត្តបន្ទាយមានជ័យ

ដោយ៖ សុផារី

បន្ទាយមានជ័យ៖ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បាន​បើក​ការដ្ឋានសាងសង់ “សួន​ប៉ោយប៉ែត​តេ​ជោឈ្នះឈ្នះ” ប្រវែង២៥០ម៉ែត្រ ដែលមានទីតាំងនៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវដែក​ ដើម្បីលើកមុខលើកមាត់ទឹកដីជាយដែន នាខេត្តបន្ទាយមានជ័យ។​​

ពិធីបើកការដ្ឋានសាងសង់សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ នៅតាមបណ្តោយផ្លូវជាតិលេខ ៥នេះ ជាសមិទ្ទិផលថ្មីស្រឡាងមួយ ក្នុងចំណោមសទ្ធិផលនានា នៅក្នុងទីក្រុងប៉ោយប៉ែត ដែលនឹងជំរុញប្រជាប្រិយភាព សោភ័ណភាព និងលើកមុខលើកមាត់ទឹកដីជាយដែន នា ខេត្តបន្ទាយមានជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ បានលេចជារូបរាងឡើង បន្ទាប់ពីមានការ សម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានតាំងលំនៅដ្ឋានលើចំណីផ្លូវសាធារណៈ ក្នុងពេលកន្លងមក ដោយបានយល់ព្រមរុះរើ ឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍតំបន់នេះ ទៅជាប្រយោជន៍សាធារណៈ។

ពួកគាត់ក៏​ទទួលបាន​ការសណ្ដោសប្រណី ពីស​ម្តេច​​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់នូវ​ដី​លំនៅឋាន​ស្របច្បាប់ ក្នុង​១​គ្រួសារ១​ឡូ​តិ៍​ក្បាលដី ​នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះឈ្នះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here