អត្រាកំណើនGDPតំបន់អឺរ៉ុបហក់ឡើងខ្លាំង ទោះប្រឈមវិបត្តិសង្គ្រាមរុស្ស៊ី អ៊ុយក្រែន

ដោយ:លាងហួរ

 

អឺរ៉ុប : កំណើនសេដ្ឋកិច្ចតំបន់អឺរ៉ុប មានកំណើនខ្ពស់ជាងការរំពឹងទុកកាលពីត្រីមាសទី១ ហើយអត្រាភាពមានការងារធ្វើ ក៏បានកើនឡើងផងដែរ ដែលជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ មានស្ថានភាពល្អប្រសើរ ទោះបីប្រឈមផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែនក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសទាំង១៩ ដែលចាយប្រាក់អឺរ៉ូ ក្នុងអំឡុងខែមករាដល់ខែមីនា បានកើនឡើង0,៣ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស និងមានកំណើន៥,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

 

ការិយាល័យស្ថិតិ Eurostat ធ្លាប់បានប៉ាន់ប្រមាណ អត្រាកំណើនត្រឹម០,២ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស និង៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យបានបង្ហាញថា ទោះបីប្រឈមនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់  ទំនុកចិត្តអ្នកទិញ និងការកើនឡើងតម្លៃថាមពលក្តី តំបន់ចាយប្រាក់អឺរ៉ូបានពង្រីកសេដ្ឋកិច្ចខ្លួន ក្នុងល្បឿនដ៏លឿន ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ។

Eurostat បាននិយាយថា កំណើនការងារមានអត្រា០,៥%ប្រចាំត្រីមាស និង២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីមួយ ដោយបង្កើនល្បឿនពី០,៤% ប្រចាំត្រីមាសមុន និង២,១% អត្រាកំណើនប្រចាំឆ្នាំក្នុងរយៈពេលបីខែមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here