CDC គ្រោងស្នើសុំកម្ចីជាង២០លានដុល្លារអាមេរិកពីរដ្ឋាភិបាលកូរ៉េ សម្រាប់គម្រោងថ្មីឆ្នាំ២០២៤

ដោយ៖ សុផារី

 

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បើកកិច្ចពិភាក្សាតុមូលជាមួយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យអំពីការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤ នៅកម្ពុជា ដែលត្រូវបានរំពឹងថា នឹងមានចំនួនប្រហែល២០,៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗរបស់ កយកា-KOICA រួមមាន សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន/ការប្រែប្រួលអាកាសធាតុ ពិភាក្សាអំពីគម្រោងថ្មីរបស់ កយកា-KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ និងចែករំលែកវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការ គម្រោងសម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបបញ្ជូនមក។

បើយោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានឱ្យដឹងនៅថ្ងៃទិ១៦ ខែឧសភានេះថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

 

ចំណែក លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ក្នុងនាមជាប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា។

លោកបានលើកឡើងអំពីជំហានបន្ទាប់ នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ ដែលបាននឹងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

 

លោកបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដែលលោកបានលើកទឹកចិត្ត កយកា-KOICA ឲ្យពិភាក្សាលម្អិតអំពីបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here