ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មានអ្វីចង់សួរឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងយានយន្តអគ្គិសនី (EV) នៅកម្ពុជាដែរឬទេ?។
នាថ្ងៃទី២៧ ខែឧសភាខាងមុខនេះ កម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW នឹងប្រព្រឹត្តទៅក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា”។
បងប្អូនប្រជាពលរដ្ឋអាចចោទជាសំណួរមកកាន់កម្មវិធី ដោយទម្លាក់សំណួរចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ។
សូមរង់ចាំតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់នេះ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់យានយន្តអគ្គិសនី (EV) ព្រមទាំងវឌ្ឍនភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ចូន៕