កម្ពុជា អឺរ៉ុបពិភាក្សាគ្នាពីគោលនយោបាយនិងយុទ្ឋសាស្រ្តអភិវឌ្ឍន៍ វិស័យវាយណភ័ណ្ឌ

 ដោយៈគង់ ម៉ាលីនណា    

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្រ្ត បានទទួលជួបតំណាងប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភា​ក្សាអំពីកម្មវិធីណែនាំពហុឆ្នាំសម្រាប់ឆ្នាំ ២០២១-២០២៧ របស់សហភាពអឺរ៉ុប។

ជំនួបជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) កាលពី​ថ្ងៃទី១១ ឧសភាកន្លងមកនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីការសិក្សាគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំ ពហុឆ្នាំ២០២១-២០២៧ (EU Multiannual Indicative Programme 2021 – 2027) របស់សហភាពអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ សុភ័ក្រ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុ ជាក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ ច្បាប់ស្តីពីភាពជាដៃគូរដ្ឋនិងឯកជន ការបង្កើនភាពប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់និងបញ្ចុះថ្លៃដើម ការរៀបចំលិខិតបទដ្ឋានច្បាប់និងប្បញ្ញត្តិថ្មីៗ ការដាក់ចេញនូវយុទ្ធសាស្ត្រកាត់ដេរ យុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់-ស្តារសេដ្ឋកិច្ចនានា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយនឹងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវការអនុវត្តគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធិភាព។

លោកបន្តថា រោងចក្រសហគ្រាសនៅកម្ពុជា ត្រូវបានលើកទឹកចិត្ត ក្នុងការអនុវត្តកម្មវិធី ដែលផ្តល់ផលវិជ្ជមានលើកិច្ចការពារបរិ ស្ថាន ការប្រើប្រាស់ថាមពលល្អ និងការលើកកម្ពស់សុខុមាលភាពនិងស្តង់ដារការងាររបស់និយោជិក ការអនុវត្តមូលនិធិសន្តិសុខសង្គម រួមទាំងការបណ្តុះបណ្តាលជំនាញថ្មីផងដែ។

កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factory Cambodia) របស់អង្គការពលកម្មអន្តរជាតិបានក្លាយជាឧទាហរណ៍ល្អមួយ សម្រាប់ទាក់ទាញការបញ្ជាទិញ ហើយភាគីដៃគូពាក់ព័ន្ធគួរពិនិត្យលទ្ធភាព បន្តផ្តល់មូលនិធិសម្រាប់អនុវត្តរហូតសម្រេចបាននូវកំណែទម្រង់ ក៏ដូចជាលទ្ធផលគាប់ប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្ម សំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង វិស័យកសិ-ឧស្សាហកម្ម និងវិស័យដទៃទៀត។

ជាមួយគ្នានេះ ភាគី EU បានបង្ហាញអំពីកម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្មនិងកសិកម្ម ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធិភា ពនៃការប្រើប្រាស់ថាមពល កិច្ចការពារបរិស្ថាន ការគោរពស្តង់ដារការងារ ផលិតភាពនិងសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ទំនួលខុសត្រូវ និងសុខមាលភាពនៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមក៏ដូចជាស្វែងរកជំនួយបច្ចេកទេសនិងការគាំទ្រពីភាគីEU។

ទន្ទឹមនឹងនេះ ខាងជំនាញការសហភាពអឺរ៉ុប បានជម្រាបពីគំនិតផ្តួចផ្តើមទាំងនេះថា នឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ការចូលរួមខ្សែច្រវាក់តម្លៃតំបន់ សម្រាប់វិស័យឧស្សាហកម្ម និងកសិ​កម្ម អាទិភាពរបស់កម្ពុជា ដែលស្របនឹងគោលដៅអភិវឌ្ឍន៍របស់ EU ដែលមានការគិតគូខ្ពស់អំពីការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន តម្លាភាព ការអភិវឌ្ឍសមត្ថភាពជំនាញដល់និយោជិក និងការអនុវត្តច្បាប់ និងបទបញ្ញតិ្តចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here