ប្រទេសកម្ពុជានិងឥណ្ឌាសហការតាំងពិព័រណ៍អន្តរជាតិពហុវិស័យលើវិស័យចំនួន៦

ដោយ៖លាងហួរ

 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ចាប់ដៃសហការរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពហុវិស័យ “Bizcoverindia 2022” លើវិស័យអាទិភាពចំនួន៦។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម តាមរយៈមជ្ឈមណ្ឌលជំរុញការនាំចេញឥណ្ឌា (The Export Promottion Centre – EPC) សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពហុវិស័យ “Bizcoverindia 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។

 

វិស័យសំខាន់ៗនៃពិព័រណ៍នេះ រួមមាន Agro & Food Construction Textiles & Apparels  IT & SAS  Coir និងវិស័យទូទៅ។​

គណៈកម្មការរៀបចំពិព័រណ៍ EPC សូមអញ្ជើញក្រុមហ៊ុន ឬសហគ្រាសកម្ពុជា មានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ ដើម្បីផ្លាស់ប្តូរទំនិញ និងសេវា រវាងកម្ពុជា និងឥណ្ឌា ឬជាមួយអន្តរជាតិ អាច ទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here