ទីផ្សារភាគហ៊ុនអាស៊ី និងអាមេរិកដាំក្បាលចុះខ្លាំងក្រោយធនាគារកណ្ដាល អាមេរិកដំឡើងអត្រាការប្រាក់

ដោយៈសុខុម

អន្តរជាតិ: ទីផ្សារភាគហ៊ុននៅអាស៊ី និងសហរដ្ឋអាមេរិក បានដាំក្បាលចុះខ្លាំង បន្ទាប់ពីធនាគារកណ្តាលអាមេរិក នៅសប្តាហ៍នេះបានប្រកាសដំឡើងអត្រាការប្រាក់ ច្រើនបំផុតមិនធ្លាប់មានក្នុងពេល២២ឆ្នាំមកនេះ។

ការដាំក្បាលចុះនេះកើតមានឡើង ស្របពេលការព្រួយបារម្ភកាន់តែខ្លាំងអំពីការឡើងថ្លៃទំនិញ និងការព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់ ដោយធនាគារកណ្ដាលអាមេរិក ដើម្បីទប់អតិផរណានឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារភាគហ៊ុនធំៗដូចនៅក្រុងហុងកុង ចិនដីគោក និងអូស្ត្រាលី បានដាំក្បាលចុះខ្លាំងនៅថ្ងៃសុក្រ ទី៦ ខែឧសភា នេះ ក្រោយពីភាគហ៊ុននៅទីក្រុងញូវយ៉ក បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសភាគហ៊ុនបច្ចេកវិទ្យា។

សន្ទស្សន៍ហ៊ុនក្រុងហុងកុង Hang Seng បានធ្លាក់ចុះ៣,៨% ខណៈភាគហ៊ុននៅផ្សារហ៊ុនក្រុងសៀងហៃ Shanghai Stock Exchange បានធ្លាក់ចុះ២,២% ហើយភាគហ៊ុនអូស្ត្រាលី ASX 200 បានធ្លាក់ចុះ២,២%។

ការធ្លាក់ចុះទាំងនេះ កើតមានឡើងក្រោយពីសន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិក Dow Jones ដែលរួមមានក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Apple និង Nike ជាដើមបានធ្លាក់ចុះជាង១.០០០ពិន្ទុរហូតដល់ជាង៣,១%កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា។

ទីផ្សារភាគហ៊ុនអាមេរិក S&P 500 បានធ្លាក់ចុះ៣,៦% ខណៈពេលទីផ្សារភាគហ៊ុនអាមេរិក មួយទៀត Nasdaq បានធ្លាក់ចុះជិត៥%។

ការដាំក្បាលចុះ នៃទីផ្សារភាគហ៊ុនទាំងនៅអាស៊ី និងអាមេរិក នេះកើតមានឡើង ក្រោយពីធនាគារកណ្តាលអាមេរិក បានប្រកាសថា ខ្លួន នឹងដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនកន្លះ% មកដល់១%៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here