ក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េង ក្លាយជាអ្នកគ្រប់គ្រងក្រុមហ៊ុនអ៊ីនធើណិត Opennet

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុន King Technologies Co, Ltd ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរឱ្យក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េងជាអ្នកគ្រប់គ្រងវិញ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន Opennet ដែលចេញផ្សាយនៅថ្ងៃទី៥ ខែឧសភានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។

ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបមានការតែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រ ងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here