ក្រុមហ៊ុន Twitter អាចនឹងព្រមលក់ក្នុងតម្លៃ ៤៣ពាន់លានដុល្លារឲ្យកំពូលមហាសេដ្ឋី Elon Musk

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter ត្រៀម នឹងយល់ព្រមលក់ឱ្យកំពូលមហាសេដ្ឋី Elon Musk ក្នុងតម្លៃប្រមាណ៤៣ពាន់លានដុល្លារជាសាច់ប្រាក់ ជាតម្លៃដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះចាត់ទុកថាជា “តម្លៃល្អបំផុត និងតម្លៃចុងក្រោយ”។

លោក Elon Musk ដែលទស្សនាវដ្ដី Forbes ចុះផ្សាយកាលពីពេលថ្មីៗនេះថា ជាមហាសេដ្ឋីមានប្រាក់ជាងគេ បំផុតរបស់ពិភពលោក កំពុងចរចាទិញយកក្រុមហ៊ុន Twitter ដោយផ្ទាល់ ហើយក្រុមហ៊ុន Tesla របស់លោក មិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះទេ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា។

ប្រភពខាងលើបានស្នើសុំមិនបញ្ចេញឈ្មោះនោះទេ ព្រោះរឿងនេះជាការសម្ងាត់ ហើយពេលទាក់ទងទៅទាំងក្រុមហ៊ុន Twitter និងលោក Elon Musk ក៏មិនបានឆ្លើយបំភ្លឺដែរជុំវិញរឿងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើង៤,៥%នៅក្នុងការជួញដូរ នៅក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា ក្នុងតម្លៃ៥១,១៥ដុល្លារក្នុងមួយភាគហ៊ុន។

លោក Elon Musk ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនបណ្ដា​ញទំនាក់ទំនងសង្គម Twitter គួរតែក្លាយជា Platform ដ៏ល្អមួយ សម្រាប់ការបញ្ចេញមតិដោយសេរី និងគ្មានការរឹតបន្តឹង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here