ក្រសួងសេដ្ឋកិច្ចនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀចំប្រារពពិធីបើក“សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ខាងមុខនេះ។

កម្មវិធីសិក្ខាសាលានេះ នឹងមានការរៀបចំនូវបទបង្ហាញមួយចំនួនដួចជា ទី១ បទបង្ហាញស្ដីពី “សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដោយលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

ទី២ សុន្ទរកថាចំណាប់អារម្មណ៍ ដោយលោកបណ្ឌិត សូ សុខប៊ុនធឿន ប្រធានគ្រប់គ្រងស្ដីទី នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងទី៣ សុន្ទរកថាបិទ ដោយលោករស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំ សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលារយៈពេលមួយថ្ងៃកន្លះនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel)៕

LEAVE A REPLY

Please enter your comment!
Please enter your name here