អាកាសយានដ្ឋានអន្តរជាតិតារាសាគរចាប់ផ្តើមហោះហើរសាកល្បង៧ថ្ងៃ

ដោយៈសុផារី

កោះកុងៈ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង បានចាប់ផ្តើមហោះហើរសាកល្បង (Flight validation) ចាប់ពីថ្ងៃទី១៩ខែមេសា រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២។

នេះបើតាមការចេញផ្សាយ របស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសាកល្បងនេះ នឹងនាំឲ្យសេវាហោះហើរពាណិជ្ជកម្មចាប់ផ្តើម ក៏ដូចជារួមចំណែក ដល់ការធ្វើដំណើររបស់អ្នកដំណើរ តាមផ្លូវអាកាសទៅកាន់ខេត្តតំបន់ឆ្នេរមួយនេះ។

កាលពីចុងឆ្នាំកន្លងមក ក្រុមហ៊ុនសាងសង់បានអះអាងថា អាកាសយានដ្ឋាននេះ នឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅពាក់កណ្តាលឆ្នាំ២០២២ ហើយអគារស្ថានីយនេះ មានសមត្ថភាពអាចគ្រប់គ្រងចលនាអ្នកដំណើររហូតដល់កន្លះលាននាក់។

គម្រោងព្រលានយន្តហោះនេះ បានវិនិយោគក្នុងទំហំទឹកប្រាក់៣៥០លានដុល្លារ ដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG)។

គម្រោងនេះ គ្របដណ្តប់លើផ្ទៃដី៤៥០ហិចតា នៅស្រុកបទុមសាគរ ក្បែរឈូងសមុទ្រថៃ រួមទាំងផ្លូវរត់ប្រវែង៣.៨០០ម៉ែត្រ និងផ្លូវរត់ពីរ ៣.២០០ម៉ែត្រ។

ផែនការទាំងមូលនៃព្រលាននេះ ចែកចេញជាបួនដំណាក់កាល នៃការអភិវឌ្ឍន៍ និងការសាងសង់ ហើយនៅពេលអនាគត វានឹងសម្រេចបាននូវកម្រិតជើងហោះហើរអន្តរជាតិខ្ពស់បំផុត4F រួមទាំងយន្តហោះ Boeing 777 និង Airbus A340 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here