ក្រសួងអប់រំអនុញ្ញាតឱ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាដាក់ដំណើរការឡើងវិញនៅថ្ងៃនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកដំណើរការឡើងវិញនៅថ្ងៃនេះ ខណៈគ្រឹះស្ថានសិក្សានេះត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ស្តង់ដា (SOP) និងអនុស្សារណៈនៃការយោគយល់គ្នា ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដែលមានជាធរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់រាជរដ្ឋាភិបាល កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បានសម្រេចប្រកាសឱ្យផ្អាកដំណើរការនូវទីកន្លែងប្រមូលផ្តុំ និងជួបជុំមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19នៅកម្ពុជា ដែលក្នុងនោះរួមមាន មណ្ឌលហាត់ប្រាណ សាលារៀន ក្លិបកម្សាន្ត បៀរហ្គាឌិន ខារ៉ាអូខេ និងការជួបជុំពិធីសាសនា ជាដើម។

ធនាគារ អេស៊ីលីដា កាលពីខែធ្នូ ឆ្នាំ២០២៨ បានប្រកាសដាក់ឲ្យដំណើរការវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ដែលមានតួនាទីក្នុងការរួមចំណែក បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) មានទីតាំងនៅខណ្ឌសែនសុខ តាមបណ្តោយវិថីមិត្តភាព ភ្នំពេញហាណូយ បានចំណាយទុនវិនិយោគសរុប៣៦,៧ លានដុល្លារ (រួមទាំងតម្លៃដី)

វិទ្យាស្ថាន AIB បានបង្កើតឡើង ដោយឆ្លងកាត់ដំណាក់កាលជាច្រើន ដោយចាប់ ផ្តើមដំបូង ចេញពីផ្នែកហ្វឹកហ្វឺនរបស់ធនាគារអេស៊ីលីដា ទៅជានាយកដ្ឋានហ្វឹកហ្វឺនបន្ទាប់មកក្លាយជាមជ្ឈមណ្ឌល បណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាអាស៊ាន និងចុងក្រោយក្លាយជាគ្រឹះស្ថានឧត្តមសិក្សានៅដើមឆ្នាំ ២០១៦។

ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ទីផ្សារការងារកម្ពុជា និងសកល ដែលត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់។

ធនាគារអេស៊ីលីដា ភីអិលស៊ីបានបោះទុន វិនិយោគលើវិស័យអប់រំ ដោយសាងសង់អគារវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ក្នុងគោលបំណងបំពេញនូវតម្រូវការចាំបាច់នៃកំណើនសិស្ស និស្សិត និងសិក្ខាកាម ជាការរួមចំណែកនៅក្នុងវិស័យអប់រំកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here