កម្ពុជាចំណាយថវិកាជាង ១០០លានដុល្លារអាមេរិកអភិរក្សតំបន់ការពារធម្មជាតិនិងជីវៈចម្រុះ

ដោយ: ម៉ាលីស

ភ្នំពេញ: កម្ពុជាចំណាយថវិកាប្រចាំឆ្នាំលើការងារអភិរក្សតំបន់ការពារធម្មជាតិនិងជីវៈចម្រុះ មានប្រមាណ១១១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានទទួលបានពីរាជរដ្ឋាភិបាល អង្គការដៃគូពាក់ព័ន្ធ និងមូលនិធិផ្សេងៗ ។


នេះបើតាមការលើកឡើងរបស់ សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅ​ថ្ងៃទី១ មេសា ២០២២ក្នុងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពីហិរញ្ញប្បទានប្រកបដោយចីរភាព និងសម្រាប់ការអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាមួយនឹងគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមាន​ប្រសាសន៍ថា ក្រសួងបរិស្ថានបាននិងកំពុងតែអនុវត្តគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដែលហៅកាត់ថា CSLEP ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប មានថវិកាសរុបប្រមាណ ៥៧លានដុល្លារអាមេរិក រយៈពេល៦ឆ្នាំ២០២០ ដល់២០២៥ នៅក្នុងខេត្តគោលដៅចំនួន៧។

លោកបានចាត់ទុកការរៀបចំសិក្ខាសាលានេះថា ជាកិច្ចការងារដ៏មានសារៈសំខាន់ គឺគោលបំណងបង្ហាញនិងពិភាក្សារបកគំហើញបឋមនៃការចាត់អាទិភាពលើជម្រើសហិរញ្ញប្បទាន ដោយចីរភាព ដែលគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ ត្រូវអនុវត្តបង្ហាញនិងពិភាក្សាពីវិធីសាស្ត្រ ក្របខ័ណ្ឌសម្រាប់វិភាគ និងសេណារីយ៉ូ សម្រាប់ពិនិត្យលើយន្តការហិរញ្ញវត្ថុ ព្រមទាំងវិធានការសារពើពន្ធនិយ័ត្តកម្មដែលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីយន្តការហិរញ្ញប្បទានមូលនិធិដែលមានសក្តានុពល សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង មូលនិធិ ចំណូលដែលបានពីការអនុវត្តជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលត្រូវបានចាត់ទុកជាអាទិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here