ការបោះផ្សាយលក់មូលបត្របំណុលរបស់ធនាគារហត្ថាទទួលបានជោគជ័យលើសការរំពឹងទុក

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការបោះផ្សាយលក់សញ្ញាប័ណ្ណ ឬមូលបត្របំណុលក្នុងទំហំទឹកប្រាក់៣០លានដុល្លារអាមេរិករបស់ធនាគារហត្ថា ដែលជាធនាគារឈានមុខគេមួយ ក្នុងចំណោមធនាគារឈានមុុខដទៃទៀត ទទួលបានជោគជ័យលើសការរំពឹងទុក។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការបោះលក់សញ្ញាប័ណ្ណរបស់ធនាគារហត្ថា នៅនិយ័តករមូលបត្រកម្ពុជា បានធ្វើឲ្យវិនិយោគិនមានភាពកក់ក្តៅច្រើន ដោយសារមុនពេលប្រកាសការលក់សញ្ញាប័ណ្ណនេះ មានស្ថាប័នជាច្រើន បានតម្រូវឲ្យយើងគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់គាត់ ដែលធ្វើ ឲ្យវិនិយោគិន ទទួលបានភាពកក់ក្តៅខ្លាំង លើការវិនិយោគលើការបោះផ្សាយលក់សញ្ញាប័ណ្ណបំណុល ឬសញ្ញាប័ណ្ណរបស់យើង។

លោកឧកញ៉ាបានបន្តថា “ធនាគារត្រូវគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាផង បទបញ្ញត្តិរបស់របស់់និយ័តករមូលបត្រផង និងបទបញ្ញត្តិផ្សេងៗទៀតរបស់រដ្ឋាភិបាលផង”។ លោកឧកញ៉ាបន្តថា “ហេតុនេះមុនពេល អាចបោះលក់មូលបត្របំណុលបាន ទាល់តែយើង ឬធនាគារដទៃទៀត គោរពតាមបទបញ្ញត្តិជាច្រើន”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការបោះលក់សញ្ញាប័ណ្ណលើកទី១ ក្នុងទំហំទឹកប្រាក់៣០លានដុល្លាររបស់ធនាគារហត្ថា គឺបានទាក់ទាញវិនិយោគិនទិញយកអស់ភ្លាមៗ ដែលនេះបង្ហាញពីភាពជោគជ័យធំធេងមែនទែនរបស់ធនាគារហត្ថា។ លោកឧកញ៉ាបានបន្តថា ធនាគារហត្ថាបានក្លាយជាធនាគារទី១ ដែលបានបោះលក់សញ្ញាប័ណ្ណ ស្របពេលធនាគារផ្សេងៗមានការព្រួយបារម្ភមិនហ៊ានបោះលក់ ដោយសារខ្លាចមិនមានអ្នកទិញ និងមិនទទួលបានជោគជ័យ។

លោកឧកញ៉ាបានបន្តថា “ការបោះលក់សញ្ញាប័ណ្ណទំហំទឹកប្រាក់់៣០លានដុល្លារ និងត្រូវបានទិញអស់ពីសំណាក់វិនិយោគិនភ្លាមៗបែបនេះ បានឆ្លុះបញ្ចាំងពីការទុកចិត្តេរបស់សាធារណៈជនមកលើធនាគារហត្ថា”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here