ស្ថាប័នហិរញ្ញវត្ថុចំនួនបីនៅកម្ពុជាទទួលពានរង្វាន់ល្អបំផុតលើវិស័យធនាគារនិងហិរញ្ញវត្ថុ

ដោយៈ សុផារី

ភ្នំពេញៈ ស្ថាប័នផ្តល់ពានរង្វាន់អន្តរជាតិ Global Banking & Finance Review ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានវាយតម្លៃឱ្យក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួនបី នៅក្នុងប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ល្អបំផុត លើវិស័យធនាគារនិងហិរញ្ញវត្ថុ។


យោងទៅតាម Global Banking & Finance Review ក្រុមហ៊ុនទាំងបីនោះមានដូចជា ក្រុមហ៊ុនហ្វតតេទទួលពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតឆ្នាំ២០២២នៅកម្ពុជា”។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨មក ក្រុមហ៊ុនហ្វតតេបន្តទទួលបានតំណែងឈានមុខគេ ក្នុងការផ្តល់សេវាធានារ៉ាប់រងទូទៅល្អបំផុត ជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ដែលហ្វតតេទទួលបានពានរង្វាន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលពានរង្វាន់ចំនួនពីរគឺពានរង្វាន់ “ធនាគារលក់រាយល្អបំផុតឆ្នាំ២០២២នៅកម្ពុជា Retail Banking Brand of the Year Awards Cambodia 2022” និង “ពានរង្វាន់ធនាគារ ដែលមានកម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុត ប្រចាំឆ្នាំ២០២២នៅកម្ពុជា Best CSR Bank Cambodia 2022”។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ទទួលបានពានរង្វាន់ “គ្រឹះស្ថានហិរញ្ញវត្ថុល្អបំផុត សម្រាប់ការពង្រឹងស្ត្រីក្នុងធុរកិច្ចកម្ពុជា ប្រចាំឆ្នាំ២០២២ Best Financial Institution for Empowering Women in Business Cambodia 2022”។

ពានរង្វាន់ Global Banking & Finance Review ត្រូវបានទទួលស្គាល់ជាសកលទូទាំងសហគមន៍ធនាគារ និងហិរញ្ញវត្ថុ។ ពានរង្វាន់នេះត្រូវបានអនុញ្ញាត ឱ្យក្រុមហ៊ុនហិរញ្ញវត្ថុទាំងអស់ទូទាំងពិភពលោក អាចដាក់​ពាក្យដើម្បីប្រកួតប្រជែង ដោយមានការជ្រើសរើសផ្អែក លើលក្ខណៈវិនិច្ឆ័យរួមមាន ការច្នៃប្រឌិត សមិទ្ធិផលនានា និងយុទ្ធសាស្ត្រជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here