ក្រុមហ៊ុនកម្សាន្តដ៏ធំមួយបស់ហុងកុងផ្លាស់ប្តូរទីតាំងអាជីវកម្មទៅសណ្ឋាគារទំនើបមួយនៅខេត្តព្រះសីហនុ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុនកម្សាន្ត Century Entertainment International Holding ដែលមានទីស្នាក់ការនៅក្រុងហុងកុង គ្រោងនឹងផ្លាស់ប្តូរទីតាំងអាជីវកម្មកាស៊ីណូរបស់ខ្លួន ដែលមានស្រាប់នៅក្រុងព្រះសីហនុ ទៅកាន់ទីតាំងថ្មីមួយទៀតដែលស្ថិតនៅក្នុងសណ្ឋាគារលំដាប់អន្តរជាតិនៅខេត្តព្រះសីហនុដូចគ្នា បន្ទាប់ពីបានសិក្សាលម្អិតរួចរាល់។

យោងតាមឯកសារដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ គណៈគ្រប់គ្រងក្រុមហ៊ុន Century Entertainment លោក Ng Man Sun បានជូនដំណឹងដល់សមាសភាព និងបុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុនថា លោកនឹងផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូ ដែលមានទីតាំងនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ទៅដាក់នៅក្នុងសណ្ឋាគារ Ming Guan Hotel ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជាដូចគ្នា។ ការសម្រេចផ្លាស់ប្ដូរទីតាំងនេះ គឺបន្ទាប់ពីម្ចាស់សណ្ឋាគារ Sunshine Bay Hotel មិនបានព្រមព្រៀងលក្ខខណ្ឌជួលឱ្យប្រសើរឡើង អំឡុងពេលផ្ទុះឡើងនៃជំងឺ Covid-19 ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាស៊ីណូមួយនេះ មានដំណើរការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lion King Entertainment Company Limited ដែលជាកម្មសិទ្ធិរបស់លោក Ng Man Sun ក្នុងរយៈពេលកុងត្រា ៥ឆ្នាំ លើការផ្គត់ផ្គង់ និងផ្តល់សិទ្ធិប្រើប្រាស់តុអាជីវកម្មល្បែង ដែលគិតជាទឹកប្រាក់ចំនួន ១២០ លានដុល្លារហុងកុង។

លោក Ng Man Sun បានអះអាងថា ទីតាំងថ្មីនេះ នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មនោះទេ ក្រោមការអនុវត្តតម្លៃជួលទីតាំងមានអត្រាទាបជាងទីតាំងចាស់។ លោកបានបន្ថែមថា ក្រុមហ៊ុន Lion King បានគិតថា វាពិតជាមានអត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់កាស៊ីណូក្នុងរយៈពេលវែង ហើយបានសម្រេចតចិត្តផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងដែលមានស្រាប់របស់ខ្លួនទៅទីតាំងថ្មីដែលមានសក្តានុពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here