ពិចារណា៤ចំណុចមុនសម្រេចចិត្តជ្រើសរើសកម្ចីដ៏ត្រឹមត្រូវមួយ

ដោយៈ សុផារី

ភ្នំពេញៈ មិនថាកម្ចីផ្ទាល់ខ្លួន ឬកម្ចីអាជីវកម្មនោះទេ បើអ្នកជ្រើសរើសត្រូវនឹងជួយឲ្យរីកចម្រើន តែបើជ្រើសរើសខុស អ្នកអាចប្រឈមនឹងការធ្លាក់ក្នុងបំណុល។ អ្នកគួរមានការប្រុងប្រយ័ត្នសម្រេចចិត្ត យកកម្ចីណាមួយ ព្រោះវាប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកនៅពេលខាងមុខ។

ខាងក្រោមនេះជាវីធីសាស្រ្ដ៤ ដែលជួយឲ្យជ្រើសរើសកម្ចីផ្ទាល់ខ្លួនបានត្រឹមត្រូវ

១ ចំនួនទឹកប្រាក់ជាក់លាក់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាដំបូងអ្នកត្រូវប៉ាន់ស្មានឲ្យដឹងពីបរិមាណ ចាំបាច់ជាក់លាក់មួយ ដើម្បីចៀសវាងការស្នើកម្ចីមកលើសតម្រូវការ។

២ តម្លៃសរុបនៃកម្ចី

ជាធម្មតាតម្លៃសរុបនេះ គឺគិតទាំងប្រាក់ដើម និងការប្រាក់ដែលត្រូវសងត្រឡប់ ព្រោះកម្ចីខ្លះអាចនឹងទាក់ទាញ អ្នកដោយការប្រាក់ទាប តែអាចនឹងមានលក្ខខណ្ឌសាំញ៉ាំច្រើន ហើយសរុបតម្លៃសរុបអាចនឹងច្រើន។ ដូចនេះ អ្នកគួរឈ្វេងយល់ពីស្ថាប័នហិរញ្ញវត្ថុ ឲ្យបានច្រើនមុននឹងសម្រេចចិត្តយកកម្ចីពីកន្លែងណាមួយ។

៣ រយៈពេលសងត្រឡប់

កំណត់រយៈពេលនេះ គួរដឹងពីសមត្ថភាពនៃការសងត្រឡប់របស់ខ្លួន មុនពេលស្នើកម្ចី ដើម្បីឲ្យដឹងថាកម្ចីមួយណាស័ក្តិសម នឹងសមត្ថភាពរបស់អ្នកអាចសងត្រឡប់វិញបាន ក្នុងរយពេលកំណត់។ ពេលខ្លះរយៈពេលវែងក៏ល្អព្រោះអ្នកអាចសងបន្តិចៗបាន តែបើអ្នកគិតពីតម្លៃសរុបវិញ វាអាចនឹងច្រើនជាងរយៈពេលខ្លី។ ដូចនេះអ្នកគួរជ្រើសរើសនូវរយៈពេលដែលស័ក្តិសម ទាំងតម្លៃសរុបនិងសមត្ថភាពសងផ្ទាល់ខ្លួន។

៤ គោលបំណងនៃការខ្ចី

អ្នកត្រូវច្បាស់ពីគោលបំណងពិតនៃកម្ចីថា យកវាធ្វើអ្វី ហើយត្រូវប្រាកដទៀតថាកម្ចីនោះចាំបាច់ ឬខ្ចីមកបង្កើនទ្រព្យ ដោយធ្វើអាជីវកម្ម ឬពង្រីកអាជីវកម្មជាដើម។ ដោយសារតែពេលអ្នកស្នើកម្ចី គេនឹងសួរសំណួរនេះ ដើម្បីអាចឲ្យគេវិនិច្ឆ័យបានថា អ្នកអាចទទួលបានកម្ចីក្នុងបរិមាណដែ​លស្នើនោះដែរឬយ៉ាងណា។ វាក៏ជួយឲ្យអ្នកមានការសម្រេចចិត្តត្រឹមត្រូវ ចៀសវាងបង្កើតបំណុល ដើម្បីភាពហ៊ឺហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here