សិក្សាហានិភ័យចំនួនបីមុនសម្រេចចិត្តវិនិយោគលើផ្សារហ៊ុន

ដោយៈម៉ាលីនណា

ភ្នំពេញៈ ការវិនិយោគអ្វីក៏ដោយ ក៏សុទ្ឋតែមានហានិភ័យ ប៉ុន្តែដើម្បីកាត់បន្ថយបាននូវហានិភ័យ យើងត្រូវសិក្សាលើមូលដ្ឋានរបស់វាឲ្យបានច្បាស់លាស់សិន មុនសម្រេចចិត្តវិនិយោគ។

តើអ្វីជាហានិភ័យសំខាន់ៗរបស់ការវិនិយោគលើផ្សារហ៊ុន ឬផ្សារមូល​បត្រ ដែលចាប់ផ្តើមមានភាពរីកចម្រើននាពេលសព្វថ្ងៃនេះ។

ហានិភ័យអត្រាប្ដូរប្រាក់
កត្តានេះកើតឡើង ដោយសារមានការប្រែប្រួល នៃអត្រាប្ដូរប្រាក់រវាងរូបិយប័ណ្ណមួយ ជាមួយនឹងរូបិយប័ណ្ណមួយទៀត។ ភាគហ៊ុននៅស្រុកខ្មែរ គេជួញដូរជាប្រាក់រៀល ប៉ុន្តែប្រជាជនខ្មែរភាគច្រើន សន្សំទុកលុយដុល្លារច្រើនជាងលុយខ្មែរ។ ដូច្នេះបើចង់ទិញភាគហ៊ុន ក៏ត្រូវតែបង្ខំចិត្តប្តូរជាលុយរៀល នោះគឺជាការខាតបង់មួយចំណែក។ ប្រសិនបើប្រាក់មានចំនួនច្រើន យើងក៏នឹងខាតច្រើនដែរ ព្រោះនៅពេលដែលយើងលក់ទៅវិញ យើងទទួលបានលុយរៀល រួចបើចង់ទុកជាលុយដុល្លារ គឺត្រូវប្ដូរម្ដងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សម្រាប់អ្នកវិនិយោគបរទេសវិញ គឺពិតជាត្រូវប្រឈមខ្លាំង ព្រោះពួកគាត់ជាជនបរទេស ហើយនៅពេលដែលគាត់មកស្រុកខ្មែរ គាត់យកលុយដុល្លារមក ឬអាចយករូបិយប័ណ្ណផ្សេងមក។ ដូច្នេះគាត់ត្រូវខាតច្រើន ប្រសិនបើអត្រាប្ដូរប្រាក់ នៅក្នុងទីផ្សារមានការប្រែប្រួលខ្លាំង។ ថ្វីដ្បិតតែវិនិយោគិន អាចប្រឈមនឹងហានិភ័យ នៃអត្រាប្តូរប្រាក់ក៏ពិតមែន តែទោះជាយ៉ាងណា ក៏អត្រាប្ដូរប្រាក់រវាងប្រាក់រៀល និងដុល្លារនៅមានស្ថិរភាពល្អនៅទីផ្សារនៃប្រទេសកម្ពុជា។

ហានិភ័យសន្ទនីយភាពសាច់ប្រាក់
ដោយសារតែទីផ្សារមូលបត្រនៅកម្ពុជា នៅមានទំហំតូចនៅឡើយ ការជួញដូរ គឺនៅតិច និងពុំទាន់មានទំនុកចិត្តទាំងស្រុង ពីសាធារណជន ដូច្នេះនៅពេលដែលយើងលក់វិញ គឺអាចនឹងលក់មិនដាច់។ ម្យ៉ាងវិញទៀតការដាក់កំហិតលើលទ្ធភាពរបស់វិនិយោគិន ក្នុងការជួញដូរមូលបត្រ ឬក៏នៅពេលដែលចង់បាន វានៅមានតម្លៃថ្លៃ ដោយសារការកំណត់ការប្រែប្រួលតម្លៃប្រចាំថ្ងៃ។

ហានិភ័យពាក់ព័ន្ធនឹងបទប្បញ្ញត្តិ
លទ្ធភាពនៃការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី ពន្ធលើចំណូលមូលធន បច្ចុប្បន្នមិនទាន់មានច្បាប់ ដែលដាក់ពន្ធលើចំណូលមូលធននៅឡើយ ប៉ុន្តែអាចនឹងមាននៅពេលអនាគត។ មួយទៀត ទាក់ទងនឹងពន្ធកាត់ទុកលើចំណូលភាគលាភ របស់ភាគហ៊ុនិកអភិវាសជន ដែលសំដៅលើជនបរទេសដែលពួកគេ អាចនឹងខាតបង់ទៅលើការបង់ពន្ធ7ភាគរយ និងក្នុងការលើកទឹកចិត្ត50ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here