ប្រធានCVEAការវិនិយោគដីធ្លីក្នុងវិស័យកសិកម្មនៅកម្ពុជានៅតែមិនទាន់មានប្រជាប្រិយភាព

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតសំខាន់ទៅការពង្រឹងលទ្ធភាពក្នុងការធ្វើពិពិធកម្មនៃវិស័យកសិកម្មបែបទំនើបកម្មជាមួយនឹងការលើកទឹកចិត្តដល់វិស័យឯកជនឱ្យមានការចូលរួមខណៈដែលអ្នកជំនាញនៅក្នុងវិស័យដីធ្លីបានបញ្ជាក់ថាការវិនិយោគទៅលើវិស័យមួយនេះនៅមានកម្រិតនៅឡើយ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹកសុខនីមបានមានប្រសាសន៍នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នេះថាតាមការសម្លឹងឃើញជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះកំណើននៃការបណ្តាក់ទុនវិនិយោគដីធ្លីសម្រាប់បម្រើដល់វិស័យកសិកម្មហាក់នៅមានកម្រិតនៅឡើយទាំងការទិញដីសម្រាប់អភិវឌ្ឍន៍ជាកសិដ្ឋានបែបទំនើបកម្មក៏ដូចជាការអភិវឌ្ឍន៍ជាតំបន់កសិកម្មពិសេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា យើងសាទរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកទឹកចិត្ត ជំរុញឱ្យមានការវិនិយោគពីវិស័យឯកជន នៅក្នុងវិស័យមួយនេះ ប៉ុន្តែជាក់ស្ដែងរហូតមកដល់ពេលនេះ កំណើននៃការវិនិយោគដីធ្លីក្នុងទ្រង់ទ្រាយធំសម្រាប់បម្រើដល់ផ្នែកកសិកម្មទំនើបកម្មនៅមិនទាន់មានច្រើននោះទេ

លោកបញ្ជាក់ថា សកម្មភាពភាគច្រើន គឺជាមានតែគម្រោងដែលមានស្រាប់ ប៉ុន្តែសម្រាប់ការទិញថ្មីៗ សម្រាប់បម្រើដល់វិស័យនេះគឺមិនសូវមាននោះទេ។ លោកបន្តថា តំបន់ដែលអាចផ្តល់ឱកាសសម្រាប់ ការវិនិយោគទ្រង់ទ្រាយធំបែបកសិកម្មទំនើបកម្មនេះ ស្ថិតនៅក្នុងខេត្តមួយចំនួនដូចជា កំពង់ស្ពឺ កណ្តាល ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អស្រាប់ ហើយក្រៅពីនេះមាននៅខេត្តមណ្ឌលគីរី និងរតនៈគីរី ព្រោះតម្លៃដីនៅទីនេះនៅទាបនៅឡើយ ហើយនៅមានវិសាលភាពធំទូលាយច្រើន ហើយដីដែលអនុគ្រោះដល់វិស័យនេះមានតម្លៃស្ថិតនៅក្រោម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ាលឹមហេងបានមានប្រសាសន៍ថាការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគពីវស័យឯកជនទៅលើការធ្វើពិពិធកម្មលទ្ធភាពផលិតផ្នែកកសិកម្មកាលពីពេលថ្មីៗនេះមន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារស្តីពីការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិឧស្សាហកម្មដើម្បីជំរុញលទ្ធភាពនៃការធ្វើពិពិធកម្មឱ្យមានភាពរីកចម្រើននិងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថានៅក្នុងគម្រោងរួម យើងងមានការរៀបចំបង្កើតតំបន់ពិសេសបម្រើដល់វិស័យកសិឧស្សាហកម្ម ដែលមានបណ្តុំរោងចក្រកែច្នៃកសិផល ដែលនឹងត្រូវរៀបចំនៅគ្រប់ខេត្ត គ្រប់តំបន់ដែលនៅជិតនឹងប្រភពកសិផល ដើម្បីធ្វើយ៉ាងណាងាយស្រួលដល់ខ្សែសង្វាក់ផលិតកម្ម។លោកបន្តថា អ្វីដែលកាន់តែពិសេស ជាការលើកទឹកចិត្តសម្រាប់វិស័យឯកជន អាចធ្វើការវិនិយោគដោយផ្ទាល់ ឬវិនិយោគរួមគ្នាជារាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានលទ្ធផលគាប់ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here