ធនាគារហត្ថានៅតែរក្សាបានសុខភាពរ៉ឹងមាំលើឥណទាននិងការដាក់ប្រាក់បញ្ញើរ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចវិលមករកភាពប្រសើរឡើង វិស័យធនា​គារនិងហិរញ្ញវត្ថុ នៅតែមានសុខភាពភាពរ៉ឹងមាំ ជាក់ស្តែងធនាគារហត្ថាដែលជាធនាគារធំមួយនៅកម្ពុជា នៅតែមានសុខភាពល្អប្រសើរ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៣ មិនាកន្លងមកថា ស្ថានភាពឥណទាន និងប្រាក់បញ្ញើក្នុងរយៈពេលពីរខែដើមឆ្នាំនេះ មានភាពល្អប្រសើរ និងសម្រេចបានតាមអ្វីដែលយើងចង់បាន។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងសុខភាពឥណទាន និងការដាក់ប្រាក់បញ្ញើរសម្រេចបានតាមផែនការ ស្របពេលធនាគារបាន និងកំពុងបន្តវិនិយោគលើចច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រា​ស់ និងមានប្រសិទ្ឋភាព សុវត្ថិភាពខ្ពស់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយគ្នានេះ ធនាគារកំពុងដាក់ឲ្យសាកល្បងនូវប្រព័ន្ឋ Smart Banking បណ្តើរៗ ដែលជាការធ្វើតេស្តលើប្រព័ន្ឋបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយ ដើម្បីធ្វើឲ្យធនាគារកាន់តែពង្រីកសេវាកម្មទូទាត់កាន់តែប្រសើរ ឆាប់រហ័ស និងសុវត្ថិភាពដល់អតិថិជន។

ធនាគារហត្ថាបានរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រឹះស្ថាននេះបានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុហត្ថា ក្រោយពីស្ថាប័ននេះបានលក់ភាគហ៊ុនមួយចំនួនដល់ធនាគារក្រុងស្រ៊ី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here