NBC ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់

ដោយ: សុផារី

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំ និងរក្សាបានភាពធន់ខ្ពស់ ដោយសារចំណុចសំខាន់ៗមួយចំនួន។
កត្តាសំខាន់ទី១ បើគិតពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១ ទ្រព្យសកម្ម ក្នុងប្រព័ន្ធធនាគារបានកើន១៨,៨% ដែលជាអត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ។

កត្តាសំខាន់ទី២ ទំហំឥណទាននៅបន្តកើនឡើង ដោយសារកំណើនតម្រូវការវិនិយោគ និងចំណាយផ្សេងៗតាមវិស័យ ដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ ការផ្តល់ឥណទានពីធនាគារពាណិជ្ជ និងធនាគារឯកទេសដល់អតិថិជន មានសរុបដល់១៥៧,៣ពាន់លានរៀល កើនឡើង២៤,៤% ធៀ បនឹងឆ្នាំចុងឆ្នាំ២០២០ ខណៈប្រាក់បញ្ញើមានទំហំ១៤២,៩ពាន់លានរៀល កើនឡើង១៧% ធៀបនឹងឆ្នាំចុងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាមានវិបត្តិកូវីដក្ដី ឥណទានមិនដំណើរការ (ការខកខានសង) មានត្រឹម២% នៃឥណទានសរុប សឱ្យឃើញថាកម្ពុជា នៅមានស្ថិរភាពក្នុងវិស័យធនាគារ។

កត្តាសំខាន់ទី៣ គឺអត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន បានបន្តធ្លាក់ចុះ ដែលផ្តល់ផលវិជ្ជមានដល់អតិថិជនក្នុងការទទួលបានប្រភពទុនតម្លៃសមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here