សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតអាគារមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមការគ្រប់គ្រងបច្ចេកទេស និងហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមអនុក្រឹត្យដែលបានចេញជាសាធារណៈនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា «ម.ធ.ត.» និងមានឈ្មោះជាអក្សរឡាតាំងថា TECHO STARTUP CENTER ដោយសរសេរជាអក្សរកាត់ថា «TSC» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ម.ធ.ត» ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃ ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ «ម.ធ.ត.» មានទីស្នាក់ការកណ្ដាលនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅតាមបណ្តោយរុក្ខវិថីដូនពេញ(ផ្លូវលេខ៩២) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែក វាក្យសព្ទសំខាន់ៗដែលប្រើនៅក្នុងអនុក្រឹត្យត្រូវបានកំណត់និយមន័យនៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធទី១ ហើយដំណើរការនៃការបង្កើតធុរកិច្ចថ្មីត្រូវបានកំណត់ជាឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here