ទ្រព្យសកម្មរបស់ធនាគារហត្ថាកើនឡើងដល់២០០០លានដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ផ្តើមចេញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារហត្ថាបានរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រឹញស្ថានមីក្រូហិរញ្ញវត្ថុនេះ បានលក់ភាគហ៊ុនមួយចំនួនជូនដល់ធនាគារក្រុងស្រ៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជាមួយនឹងទំហហំឥណទានកើនឡើងនេះ នៅឆ្នាំាំ២០២២នេះយើងបានត្រៀម ឥណទានទំហំ៤០០លានដុល្លារ ដើម្បីជួយដល់ម្ចាស់អាជីវកម្មនានា ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។

លោកបន្តថា “បច្ចុប្បន្នយើងបានពង្រីកសាខា បានចំនួន១៧៧កន្លែ​ង និងមានបុគ្គលិកប្រមាណ៦០០០នាក់ ស្របពេលធនាគារបាននិងកំពុងអភិវឌ្ឍន៍៍បច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រីកមូលដ្ឋានប្រតិបត្តិការរបស់យើង”។លោកបន្តថា “ការវិនិយោគរបស់យើងបាន និងកំពុងផ្តល់សេវាកម្មកាន់តែប្រសើ​រ និងកាន់តែមានប្រសិទ្ឋភាព និងងាយស្រួលដល់អតិថិជន”។

ការពង្រីកសេវាកម្មនេះ ក៏បាននិងកំពុងធ្វើឲ្យធនាគារអាចផ្ទេរប្រាក់ឆ្លងធនាគារ និងពង្រីកសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេស រួមមានប្រទេសថៃ និងទៅកាន់បណ្តាប្រទេសក្នុងតំបន់មួយចំនួនទៀត។

បច្ចុប្បន្នធនាគារហត្ថាបាន និងកំពុងសាងសង់អគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ និងមានទំហំជាង៤០,០០០ម៉ែត្រការ៉េនៅលើមហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here